កម្លាំងនគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនជនជាតិវៀតណាម៣នាក់ និងជួយសង្គ្រោះជនរងគ្រោះ៣នាក់ ពាក់ព័ន្ធបង្ខាំងមនុស្សជំរិតទារប្រាក់
ព្រះសីហនុ ៖ កាលពីល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៥:៣០នាទីកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានទទួលពត័មានពីប្រជាពលរដ្ឋរាយការណ៍ថា មានស្ត្រីម្នាក់បក់ដៃស្រែកហៅអោយជួយតាមបង្អួចផ្ទះល្វែងមួយ ស្ថិតនៅក្នុងបូរីBSអូ១ ក្រុមទី១៧ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ភ្លាមនោះកម្លាំងជំនាញ បានរាយការណ៍ជូនលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ គាត់បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងកើតហេតុខាងលើ ។
ក្នុងពេលប្រតិបត្តិការណ៍ បានជួយសង្គ្រោះជនរងគ្រោះចំនួន០៣នាក់ មានឈ្មោះដូចខាងក្រោម ៖
១_ឈ្មោះ HOANG VAN SI ភេទប្រុស អាយុ៤៥ឆ្មាំ ជនជាតិវៀតណាម (គ្មានលិខិតឆ្លងដែន)
២_ឈ្មោះ NAY CHiNY ភេទប្រុស អាយុ២៨ឆ្មាំ
ជនជាតិវៀតណាម (គ្មានលិខិតឆ្លងដែន)
៣_ឈ្មោះ HOANG THi VAN ភេទស្រី អាយុ៤៧ឆ្មាំ
ជនជាតិវៀតណាម (គ្មានលិខិតឆ្លងដែន)
អ្នកទាំងបីបានចូលមកប្រទេសកម្ពុជា មានអ្នកជូនតាមម៉ូតូតាមច្រករបៀង បាវិតដោយគ្មានលិខិតឆ្លងដែន កាលពីថ្ងៃទី១០.០២.២០២៣ ហើយជិះតាក់ស៊ីឆ្ពោះមកខេត្តព្រះសីហនុ។
ពេលចុះប្រតិបត្តិការណ៍នោះ កម្លាំងជំនាញក៏បានឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ជាបន្តបន្ទាប់មានឈ្មោះដូចខាងក្រោម ៖
១_ឈ្មោះ NGUENG VAN PHUONG ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម (គ្មានលិខិតឆ្លងដែន) មុខរបរ ជាងកាត់សក់ ចេះនិយាយភាសារខ្មែរ កើតនៅខេត្តកំពង់ឆ្នាំង ជាអ្នកយាមជនរងគ្រោះក្នុងបន្ទប់ ។
២_ឈ្មោះ VO HONG QUAN ភេទប្រុសអាយុ២៤ឆ្មាំ ជនជាតិវៀតណាម (គ្មានលិខិតឆ្លងដែន) មុខរបរជាងកាត់សក់ចលត័ ជាអ្នកគ្រប់
គ្រងលើជនរងគ្រោះ ហើយចូលមកប្រទេសកម្ពុជាតាមច្រករបៀងបាវិត តាមរយះម៉ូតូឌុប ។
៣_ឈ្មោះ DOAN QUOC ភេទប្រុស អាយុ២៤ឆ្មាំ មុខរបរ : រត់តាក់សុី ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខP00672545 ចុះ ថ្ងៃទី២៧ កញ្ញា ២០២២ ជាមេការណ៏ចាត់ចែងរៀបចំរកកន្លែងបង្ខាំង ជនរងគ្រោះនិងជាអ្នកចែកប្រាក់ ដល់សមាជិកក្រុម ។
តាមចម្លើយសារភាពរបស់ឈ្មោះ DOAN QUOC បានឧ្យិដឹងទៀតថា ចាប់តាំងពីកំឡុងខែធ្នូ ឆ្នាំ២០២២ គេបានស្គាល់ជាមួយឈ្មោះ HUNG ភេទប្រុស ជនជាតិវៀតណាម តាមរយ:លេខទូរសព្ទ័
+84788773054 ក្នុងពេលរត់តាក់ស៊ី ហើយឈ្មោះ DOAN QUOC ជាអ្នកចាំទទួលភ្ញៀវដែលឈ្មោះ HUNG អោយមកពីប្រទេសវៀត
ណាមមករកការងារធ្វើ នៅខេត្តព្រះសីហនុ ។ រយៈកាលកន្លងមក ធ្វើសកម្មភាពជំរិតទាប្រាក់បានចំនួន០២ករណី មានជនរងគ្រោះចំនួន០៤នាក់ហើយឈ្មោះ HUNG បានអោយប្រាក់មកខ្លួន (DOAN QUOC) ចំនួន១៨០០ដុល្លារ និងឈ្មោះ VO HONG QUAN បានចំនួន៤០០ដុល្លារ ហើយពួកគេមិនបានដឹងថា ឈ្មោះHUNG ទទួលប្រាក់ពីក្រុមគ្រួសារប៉ុន្មានឡើយ។ ករណីទី០៣ នេះក្នុងពេលដែលពួកគេកំពុងយាមជនរងគ្រោះ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
វត្ថុតាងចាប់យកមាន ៖ ខ្នោះ ចំនួនមួយ, ពិលឆក់ ចំនួនពីរដើម, ដំបងឆក់ ចំនួនមួយ, រថយន្តព្រួស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ:2BH.3961, ទូរសព្ទ័ដៃចំនួន០៤គ្រឿងម៉ាក iPHOne (ipho
ne13promax ១,iPhon promax ២,iphone.x.១) , លិខិតឆ្លងដែន០១សន្លឹក។
បច្ចុប្បន្នជនសង្ស័យ និងជនរងគ្រោះខាងលើ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការស្រាវជ្រាវរកបក្សពួកបន្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តនីតិវិធី៕