ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការកោះហៅ លោក សម រង្ស៊ី ចូលបំភ្លឺ នៅថ្ងៃទី១២ ខែកក្កដា ពាក់ព័ន្ធការប្រមាឋព្រះមហាក្សត្រ

170


ភ្នំពេញ៖លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៨ បានចេញដីកាកោះអញ្ជើញ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ជាជនសង្ស័យ ចូលបំភ្លឺនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ពាក់ព័ន្ធករណីប្រមាថព្រះមហាក្សត្រ។

លោក សៀង សុខ បានកោះហៅជនសង្ស័យ សម រង្ស៊ី ឲ្យចូលខ្លួន ទៅជាន់ទី២ បន្ទប់ “ឋ” នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ៩ព្រឹក ដើម្បីសាកសួរ អំពីរឿង ករណីពាក់ព័ន្ធការប្រមាឋព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមគណនីហ្វេសប៊ុក ឈ្មោះ Sam Rainsy ជាបន្តបន្ទាប់ចាប់ពីខែមិថុនា ឆ្នាំ២០១៨។ សាមីខ្លួនត្រូវអញ្ជើញតាមដីកានេះ ឲ្យទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទងនឹងរឿន ខាងលើមកជាមួយផង ប្រសិនបើមាន៕

អត្ថបទដែលជាប់ទាក់ទង