ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្ករ២០០តោនរបស់សម្តេចតេជោបានប្រគល់ជូនរដ្ឋបាលរាជធានីដើម្បីរួមចំណែកជួយដល់ពលរដ្ឋក្រីក្រនៅភ្នំពេញ

87

 

ភ្នំពេញ៖ អង្ករ ចំនួន ២០០តោន ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ត្រូវបានលោកទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC នាំយកមកប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងរាជធានីភ្នំពេញ។

ពិធីប្រគល់និងទទួលអំណោយខាងលើនេះបានធ្វើឡើងនារសៀលថ្ងៃទី១៣កុម្ភៈឆ្នាំ ២០២៣ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកទូច សំណាង តំណាងអោយអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង ក្នុងឱកាសនោះ បានថ្លែងអំណរគុណ ចំពោះម្ចាស់ជំនួយ ដែលបានផ្តល់នូវ អង្ករ ចំនួន២០០តោននេះ ដើម្បី រួមចំណែកជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងរាជធានីភ្នំពេញ។

លោកឃួង ស្រេងបានបន្តថា៖ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះ គឺពិតជាស្តែងឱ្យឃើញអំពីការគិតគូ និងក្ដីអាណិតស្រលាញ់ ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រទាំងអស់ក្នុងរាជធានីភ្នំពេញ ដោយឈរលើ ស្មារតីសាមគ្គី និងជួយទំនុកបម្រុងគ្នាក្នុងគ្រាលំបាក តាមរយៈការឧបត្ថម្ភគ្រឿងបរិភោគជាអង្ករនេះ។ កាយវិការដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុក ដោយរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ ថ្នាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងរាជធានីភ្នំពេញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង