ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ចីការប្រាក់ទាបជាមធ្យមអាចជួយជំរុញផលិតកម្មកសិកម្ម ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ និងនិរន្តរភាពសេដ្ឋកិច្ច

58

 

ភ្នំពេញ៖ នៅក្នុងវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃកម្ចីដែលមានអត្រាការប្រាក់ទាបសម្រាប់កសិករ។ កម្ចីការប្រាក់ទាបជាមធ្យោបាយមួយ ដែលអាចជួយជំរុញផលិតកម្មកសិកម្ម ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ និងនិរន្តរភាពសេដ្ឋកិច្ច។

នៅក្នុងជំនួបជាមួយលោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍអាស៊ី (ADB) នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានសម្ដែងការស្វាគមន៍ និងគាំទ្រចំពោះសកម្មភាពរបស់គម្រោង ADB ដែលបាននិងកំពុងសហការជាមួយក្រសួងក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ស្របតាមគោលនយោបាយជាតិ។

កម្ចីដែលមានអត្រាការប្រាក់ទាបនេះដែរ នឹងជួយផ្តល់ផ្ទះសំណាញ់ និងការប្រើប្រាស់ប្រព័ន្ធស្រោចស្រពឱ្យមានប្រសិទ្ធភាព និងសន្សំសំចៃខ្ពស់ ដើម្បីឱ្យបងប្អូនប្រជាកសិករទទួលបានប្រាក់ចំណេញច្រើនជាងមុន។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ និងគាំទ្រ ចំពោះសកម្មភាពរបស់គម្រោង ADB ដែលបាននិងកំពុងសហការជាមួយក្រសួងក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ស្របតាមគោលនយោបាយជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តមបានលើកឡើងអំពីការជំរុញផលិតកម្មដំណាំក្នុងផ្ទះសំណាញ់ និងការប្រើប្រាស់ប្រព័ន្ធទឹកឱ្យមានប្រសិទ្ធភាព និងសន្សំសំចៃខ្ពស់ តាមរយៈការប្រើប្រាស់នូវប្រព័ន្ធពន្លឺព្រះអាទិត្យ ឬសូឡា សម្រាប់បូមទឹកនៅពេលថ្ងៃ និងការប្រើប្រាស់ភ្លើងនៅពេលយប់ដែលមានតម្លៃទាប ដើម្បីកាត់បន្ថយការចំណាយរបស់បងប្អូនប្រជាកសិករ។

ឯកឧត្តមរដ្ឋមន្ដ្រីក៏បានលើកឡើងផងដែរអំពីយន្តការផ្សេងៗដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ និងនិរន្តរភាពសេដ្ឋកិច្ច ដោយទទួលបាននូវកម្ចីដែលមានអត្រាការប្រាក់ទាបសម្រាប់ផលិតកម្មកសិកម្ម។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម បានរំលេចអំពីសារៈសំខាន់នៃការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប (Digitalization) ដើម្បីផ្សារភ្ជាប់អ្នកផលិត និងអ្នកទិញ កាត់បន្ថយឈ្មួញកណ្តាល កាត់បន្ថយការចំណាយក្នុងខ្សែច្រវាក់ផលិតកម្ម និងបង្កើនប្រាក់ចំណេញ។

សូមជម្រាបជូនថា កិច្ចសហប្រតិបត្តិការកន្លងមករវាង ADB និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការផ្តល់មូលនិធិពី ADB ក្នុងគម្រោងដែលកំពុងអនុវត្តជាមួយក្រសួងមាន Investment Project ចំនួន ៥គម្រោង និង Pipeline Project ចំនួន ៥គម្រោង ហើយគម្រោងទើបបានបញ្ចប់រួមមាន Investment Project ចំនួន ៤គម្រោង និង Technical Assistance ចំនួន ១០គម្រោង។

ចំណែកកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ ADB-GMS លើវិស័យកសិកម្ម មានគម្រោងជំនួយបច្ចេកទេសរបស់ ADB ចំនួន ៤ក្នុងនោះគម្រោង ៣បានបញ្ចប់នៅឆ្នាំ២០១៦ ហើយ ADB បាននិងកំពុងផ្តល់ជំនួយបច្ចេកទេស ដើម្បីអនុវត្តកម្មវិធី SAFSP ក្នុងគោលបំណងគាំទ្រដល់ការអនុវត្ត “Strategy for promoting safe and environmental friendly agro-based value chain in the GMS” ចាប់ផ្តើមពី ២០២០ ដល់ ២០២៥ ដែលអនុវត្តដោយក្រុមហ៊ុន Landell Mills Ltd. សហការជាមួយក្រសួង និងវិស័យឯកជនពាក់ព័ន្ធនៃប្រទេសសមាជិក GMS៕

អត្ថបទដែលជាប់ទាក់ទង