ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងធនធានទឹកបាន ប្រកាស៖ចាប់ពីថ្ងៃទី១៥-២១ខែកុម្ភៈ ឆ្នាំ២០២៣អាចមានភ្លៀងក្នុងកម្រិតពីតិច ទៅមធ្យម

116

ភ្នំពេញ៖ យោងតាមសេចក្ដី ជូនដំណឹង របស់ក្រសួងធនធានទឹកនិង ឧតុនិយម នៅព្រឹកថ្ងៃអង្គារទី១៤. កុម្ភៈ ឆ្នាំ ២០២៣ បានឱ្យដឹងថា៖ ព្រះរាជាណាចក្រកម្ពុជា ទទួលរង ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ( ចិន) និងខ្យល់មូសុងឦសាន្ដបក់ក្នុងកម្រិតខ្សោយ ។
ស្ថានភាពសីតុណ្ហភាពអប្បបរមា៖
១-តំបន់ទំនាបកណ្តាល –សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C – ថ្ងៃទី១៥ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ។ បន្ទាប់មកបរិមាណភ្លៀងនិងថមថយមក ក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើតែប៉ុណ្ណោះ ។ ២-តំបន់ខ្ពង់រាប – សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ ១C – អាចមានភ្លៀងតិចតួចលាយឡំនិងខ្យល់បក់ក្នុងល្បឿនមធ្យម ។ ។ ៣ -តំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C – ថ្ងៃទី១៥ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ។ បន្ទាប់មកបរិមាណភ្លៀងនិងថមថយមក ក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើតែប៉ុណ្ណោះ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង