ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី ម៉ែន សំអន៖ ជួបសំណេះ សំណាលជាមួយ មេការ និងអ្នកគ្រប់គ្រង សេវាកម្សាន្តនៅ៥ខណ្ឌ ចំនួន៥៩៨នាក់ ដើម្បីផ្ដល់ការលើកទឹកចិត្ដ

175

ភ្នំពេញ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋារដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ បានជួបសំណេះសំណាលជាមួយ មេការ និងអ្នកគ្រប់គ្រងនៅតាមសេវាកម្សាន្តចំនួន៥ខណ្ឌ សរុបចំនួន៥៩៨នាក់ ដែលរួមមានខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌ៧មករា និងខណ្ឌទួលគោក នៅមជ្ឈមណ្ឌលពិព៏ណ៌កោះពេជ្រ នារសៀលថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣

ថ្លែងក្នុងអង្គពិធីនោះលោកស្រី បានផ្តាំផ្ញើរជូនដល់អង្គពិធីនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចទាំងទ្វេរ នូវការនឹករ លឹក និងការគិតគូរអំពី សុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ។
លោកស្រី ក៏បានក្រើនរំលឹកដល់ដល់ម្ចាស់អាជីវកម្ម និងមេការទាំងអស់មិនត្រូវជឿតាមការឃោសនារបស់គណៈបក្សប្រឆាំង ដែលគ្មានប្រភពច្បាស់លាស់ និងជម្រុញដល់អ្នកចូលរួមកម្មវិធីថ្ងៃនេះភ្ជាប់នូវតេឡេក្រាមរបស់សម្តេច ដើម្បីទទួលបាននូវព័ត៌មានពិតប្រាកដ ។ ចំណែកឯការសមណេះសំណាលថ្ងៃនេះ គឺជាការបង្ហាញ អំពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាលចំពោះបងប្អូនទាំងអស់គ្នា ជាពិសេសបានផ្តល់មេធាវីការបាផ្លូវច្បាប់ក្នុងការការពារការរំលោភបំពាន និងការផ្តល់បណ្ណបស សព័ណ៌លឿង ជូនដល់ បុគ្គលិកបម្រើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍។
ចំពោះបងប្អូននារីបានបង្ហាញអំពីការសប្បាយចិត្ត និងសូមគោរពថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ដែលបានគិតគូរដល់ពួកគាត់ ។
ក្នុងឱកាសនោះដែរ លោកស្រី ក៏បាន នាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយ: ឯកឧត្តម ឃួ ង ស្រេង ជូនដល់ បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ៥៩៨នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀល៕.
សំរិត

អត្ថបទដែលជាប់ទាក់ទង