សហរដ្ឋអាមេរិក ចាប់ខ្លួនជនសង្ស័យចំនួន ០៤នាក់បន្ថែមទៀត ពីបទរៀបចំផែនការសម្ងាត់ធ្វើឃាតប្រធានាធិបតីហៃទីលោក Moise
បរទេស៖ កាលពីថ្ងៃអង្គារិ៍ ក្រុមអាជ្ញាធរបាននិយាយថា ភ្នាក់ងារសហព័ន្ធរបស់សហរដ្ឋអាមេរិកបានចាប់ខ្លួន និងចោទប្រកាន់ជនសង្ស័យចំនួន ០៤នាក់នៅរដ្ឋ Florida ពីបទរៀបចំផែនការសម្ងាត់ក្នុងការធ្វើឃាតប្រធានាធិបតីហៃទីលោក Jovenel Moise កាលពីឆ្នាំ២០២១ ។
ការធ្វើឃាតលោក Moise បានបន្សល់ទុកនូវវិបត្តិនយោបាយនៅក្នុងប្រទេសស្ថិតនៅ Caribbean និងបានផ្តល់ឲ្យក្រុមជនអន្ធពាលដ៏មានអំណាច បម្រើការជាអាជ្ញាធរចំពោះមុខ នៅក្នុងផ្នែកដ៏ធំនៃរដ្ឋធានី Port-au-Prince របស់ប្រទេស។
យោងតាមក្រសួងយុត្តិធម៌បានឲ្យដឹងថា ឥឡូវនេះ ជនស្ស័យចំនួន ១១នាក់កំពុងស្ថិតក្នុងការឃុំឃាំងរបស់សហរដ្ឋអាមេរិក និងត្រូវបានចោទប្រកាន់ដោយក្រុមប្រឹក្សាតុលាការនៅរដ្ឋ South Florida ពីបទជាប់ពាក់ព័ន្ធនឹងការធ្វើឃាតលោក Moise ។
នៅក្នុងសន្និសីទសង្ខេបមួយ ក្រុមអាជ្ញាធរសហរដ្ឋអាមេរិកបាននិយាយថា ជនជាប់ចោទថ្មីចំនួន ០៣នាក់រួមមាន លោក Antonio “Tony” Intriago ម្ចាស់ក្រុមហ៊ុន Counter Terrorist Unit Security ឬ CTU លោក Arcangel Pretel Ortiz សមាជិកប្រតិបត្តិករនៃ CTU Federal Academy LLC និងលោក Walter Veintemilla ប្រធានក្រុមហ៊ុនផ្តល់ប្រាក់កម្ចីនៅទូទាំងពិភពលោកដែលមានមូលដ្ឋាននៅទីក្រុង Miramar ត្រូវបានគេចោទប្រកាន់ពីបទ ចូលរួមសមគំនិតក្នុងការចាប់ជំរិត ឬសម្លាប់ប្រធានាធិបតីប្រទេសហៃទី។