លោកអភិបាលខណ្ឌ7មករា លេងធម៌ក្ដៅកន្លែងផ្ញើឡាន . ម៉ូតូល្មើសមិនគោរពស្ដាប់តាមការណែនាំរបស់អាជ្ញាធរខណ្ឌ
ភ្នំពេញ៖កាលពីយប់ថ្ងៃ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះលោកថេង សុថុល អភិបាលខណ្ឌ7មករាដោយបានដឹកនាំកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា នៃរាជធានីភ្នំពេញចុះរៀបចំសណ្ដាប់ធ្នាប់ទាំងយប់នៅតាមទីតាំងទទួលផ្ញើម៉ូតូ ២៤ម៉ោង លើ២៤ម៉ោងនិងទីតាំងលក់រថយន្ដដែលដាក់ម៉ូតូ និងរបងដែករំលោភលើចិញ្ចើមផ្លូវសាធារណ: ដោយមិនគោរពតាមការណែនាំរបស់អាជ្ញាធរខណ្ឌ ព្រមទាំងធ្លាប់ធ្វើកំណត់ហេតុណែនាំជាច្រើនលើករួចមកហើយ។ ជាលទ្ធផល៖
នៅចំណុច២១៧កែង១៣៩ សង្កាត់អូរឬស្សីទី២ ដកហូតម៉ូតូចំនួន ៤៧គ្រឿង។
នៅលើផ្លូវ១៤០ សង្កាត់មនោរម្យ ដកហូតម៉ូតូចំនួន ០៣គ្រឿង។
នៅ ផ្លូវ១៣៨ កែង២១៥ សង្កាត់វាលវង់ ដកហូតរបងដែកចំនួន ៩ផ្ទាំង និងបានយកមករក្សាទុកបណ្ដោះអាសន្ននៅសាលាខណ្ឌ៧មករា៕