ជិះម៉ូតូដួលដោយខ្លួនឯង កុហក់ម៉ែឪថា ត្រូវគេធាក់ដួលព្រោះខ្លាចម្តាយស្តីបន្ទោស
តាកែវ ៖ បន្ទាប់ពីស្នងការដ្ឋាននគរបាលខេត្តតាកែវ បានធ្វើសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណីផុសផ្សាយរបស់គណនី ឃុន លួងឆៃ ករណីគ្រោះថ្នាក់ចរាចរណ៍ យល់ច្រលំថាធាក់ផ្តួលប៉ុនប៉ងប្លន់ម៉ូតូ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ទើបនៅ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះមានការចូលបំភ្លឺពីកុមារីឈ្មោះ ហ៊ីម នីហ្សា អាយុ១៣ឆ្នាំ រស់នៅភូមិកន្ទោង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ថាមិនមានគ្រោះថ្នាក់អ្វីនោះទេ ដំណើររឿងនៅមុនកើតហេតុថ្ងៃទី១៦កុម្ភៈរូបនាង យុវតីឈ្មោះ ជូត ដាវី អាយុ១៧ឆ្នាំរស់នៅភូមិប្រគៀប ឃុំត្រពាំងធំខាងត្បូង ស្រុកតាំកក់ ខេត្តតាកែវ បានជិះចេញពីសាលាចិនស្ថិតនៅក្នុងវត្តមង្គលមានល័ក្ខវេលាម៉ោង៦ ពេលមកដល់មុខក្លោងទ្វាវត្តក៏បានហៅខ្លួនមកជិះជាមួយ។
រួចជិះតាមផ្លូវកៅស៊ូសំដៅទៅទិសខាងលិចខណៈមកដល់ចំណុចផ្លូវលំភូមិត្រពាំងក្រសាំងរៀងព្រិលៗ លូរខ្វែងក៏បានដួល(ដោយខ្លួនឯង) បណ្តាលឱ្យឈ្មោះជូតដាវី ផ្កាប់មុខផ្ទុបផ្លូវ ចំណែកខ្លួនជិះក្រោយរបួសដៃស្រាល រួចក៏គ្នាទៅពេទ្យ និងបាននាំគ្នាប្រឌិតរឿងថាមានក្មេង៦នាក់ជិះម៉ូតូ៣គ្រឿងធាក់ដួលនៅចំណុចមុខវត្តត្រពាំងគល់ ដោយខ្លាចម្តាយស្តីបន្ទោស។
បន្ទាប់ពីទទួលបានការបំភ្លឺនេះ អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានចុះទៅស្រាវជ្រាវជាក់ស្តែងទីតាំងកើតហេតុនិងផ្ទះយុវតីនោះភ្លាមៗ ជាលទ្ធផលយុវតីឈ្មោះ ជូត ដាវី អាយុ១៧ឆ្នាំរស់នៅភូមិប្រគៀប ឃុំត្រពាំងធំខាងត្បូង ស្រុកតាំកក់ ខេត្តតាកែវបានសារភាពថា ខ្លួនជិះដួលដោយខ្លួនឯងរួចកុហក់ថាត្រូវគេធាក់ដួលព្រោះខ្លាចម្តាយស្តីបន្ទោស ពិតប្រាកដមែន មិនមែនជួបគ្រោះថ្នាក់ឬគេធាក់ផ្តួលនោះទេ៕