ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនបុគ្គលិកម៉ូតូផាក២នាក់ ក្រោយបង្រ្កាបឈើខុសច្បាប់ ត្រៀមបញ្ជូនទៅតុលាការ

134

 

មណ្ឌលគិរី ៖ សមត្ថកិច្ចផ្នែកជំនាញរដ្ឋបាលព្រៃឈើ បានឃាត់ខ្លួនបុគ្គលិកម៉ូតូផាកពីរនាក់ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយបង្ក្រាបឈើទ្រង់ទ្រាយធំមួយ ដែលលួចលាក់ដោយខុសច្បាប់ ក្នុងទីតាំងទីលានប្រណាំងរថយន្តនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ចំណែកលោកទូច រស្មី ដែលជាម្ចាស់ទីតាំងខាងលើកនេះ មន្ត្រីជំនាញមិនទាន់ចាត់វិធានការនៅឡើយទេ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី១៦-១៧ខែ កុម្ភៈ ឆ្នាំ២០២៣ កម្លាំងចម្រុះខេត្តដឹកនាំ ដោយលោកព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តមណ្ឌលគិរី ចុះពិនិត្យ ស្រាវជ្រាវ រកឃើញបទល្មើសប្រមូលផល អនុផលព្រៃឈើ ជិតក្រុមហ៊ុន១២ Motor Park និងក្នុង បរិវេណក្រុមហ៊ុន១២ Motor Park ។
នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ មន្ត្រីជំនាញបានរឹបអូករថយន្តតាកុង ដែលជាមធ្យោបាយបង្កបទល្មើសចំនួនពីរគ្រឿង និងម៉ូតូមួយគ្រឿង។ ក្រៅពីនេះ រកឃើញឈើអារចម្រុះនិងគល់ឈើ ចំនួនបីទីតាំង។ ទីតាំងទី១.គល់ឈើជាច្រើនត្រូវបានគេកាត់យកដើម នៅក្នុងព្រៃនៅចំណុចនិយាមការលេខ ៧៤១៣៦៦- ១៣៩១៦០៦ នៅក្រៅបរិវេណក្រុមហ៊ុន១២ Motor Park ដោយឃើញមានស្មាមដានឡានប៉ាកុង ដឹកចូលគំនរទីតាំងស្តុកឈើ ចូលក្នុងរបងក្រុមហ៊ុន១២ motor park។

ទីតាំងទី២.មន្ត្រីជំនាញរកឃើញឈើអារប្រភេទលេខមួយចំនួន៣១២ សន្លឹក ស្មើនឹងជាង ១១ម៉ែត្រគូប(បានកែច្នៃជាតុ) ឈើអារប្រភេទលេខមួយចំនួន៤២សន្លឹក ស្មើនឹងជាង១ម៉ែត្រគូប(ឈើសន្និធិ) កៅអីតុក្កតាមុខកាត់០.៣០ម៉ែត្រ កំពស់០.៥០ម៉ែត្រ ចំនួន១៣០កំណាត់។ ឈើដែលបានរកឃើញទាំងអស់នេះ ក្រុមការងារពុំបានដកហូតនោះទេ។

ទីតាំង៣. រកឃើញឈើអារប្រភេទលេខមួយចំនួន៧៣៦សន្លឹក ស្មើនឹងជាង៧ម៉ែត្រគូប(ឈើសន្និធិ) និងបានយកទៅកែច្នៃធ្វើជារបងរួចចំនួន៤០០សន្លឹក ស្មើនឹង ៣ម៉ែត្រគូប នៅចំណុចនិយាមការលេខ ៧៤១៩២៣,១៣៩២៤៣៤ ។ ឈើដែលបានរកឃើញ ទាំងអស់នេះ ក្រុមការងារពុំបានដកហូតនោះទេ។

ក្រៅពីកឃើញឈើទាំងអស់ខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសចំនួនពីរនាក់ នៅចំណុចពីរទីតាំងផ្សេងគ្នា ដែលមាននិយាមការលេខ ទីមួយនៅ ១៧៤១៩២៣,១៣៩២៤៣៤ ទីពីរនៅចំណុចនិយាមការលេខ៧៤១៩៩២,១៣៩២៥១៧ ដើម្បីកសាងសំណុំរឿងតាមនិតិវិធីនៃច្បាប់ព្រៃឈើ៕

អត្ថបទដែលជាប់ទាក់ទង