ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន នាំយកអំណោយសម្តេច តេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋ ១៥៧គ្រួសារ នៅសង្កាត់ផ្សារដេីមថ្កូវ

155

 

ភ្នំពេញ៖នៅថ្ងៃ អាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន រួមជាមួយលោកអភិបាលរងខណ្ឌ និងរដ្ឋបាលសង្កាត់ផ្សារដេីមថ្កូវ បាន អញ្ជើញចុះជួប សំណេះសំណាល និងសួរ សុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលមាន ជីវភាព ខ្វះ ខាតដែលរស់នៅក្នុងភូមិ៤ និងភូមិ៥ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងឱកាសនោះលោកអភិបាលខណ្ឌ ចំការមនបាន នាំយក អំណោយដ៏ថ្លៃថ្លារបស់ សម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា តាមរយៈ លោកឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ យកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ១៥៧គ្រួសាររស់នៅក្នុងភូមិ៤ និងភូមិ៥ សង្កាត់ផ្សារដេីមថ្កូវ ។

មន្ត្រីសាលាខណ្ឌឱ្យដឹងថា៖អំណោយដែលលោកគៀង ល័ក្ស ចែកជូនបងប្អូនប្រជាពលរដ្ឋទាំង១៥៧គ្រួសារនោះក្នុង ០១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ០១កេស និងទឹកស៉ីអ៉ីវ ០១យួរ។
ប្រជាពលរដ្ឋខាងលើបានសម្ដែងនូវការសប្បាយរីករាកយ៉ាងខ្លាំងក្រោយទទួលបាន អំណោយដ៏ថ្លៃថ្លារបស់ សម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង