ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកតំណាងរាស្ដ្រ មណ្ឌលកំពង់ស្ពឺ បានបង្ហាញពីមោទនភាពក្នុងបេសកកម្មជាប្រវត្តិសាស្ត្រ ក្នុងការដង្ហែរ មកវិញនូវ គ្រឿងអលង្ការបុរាណខ្មែរ ដែលជារតន វត្ថុដ៏មានតម្លៃវិសេសវិសាល និងជាផ្នែកមួយការយាងត្រឡប់មកវិញ នៃដួងព្រលឹងបុព្វបុរសខ្មែរ

96

 

 

ភ្នំពេញ៖ អ្នកតំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ លោកហ៊ុន ម៉ានី និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា(ស. ស.យ.ក) នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហាញពីមោទនភាពក្នុងបេសកកម្មជាប្រវត្តិសាស្ត្រ ក្នុងការដង្ហែរមកវិញនូវ គ្រឿងអលង្ការបុរាណខ្មែរ ដែលជារតនវត្ថុដ៏មានតម្លៃវិសេសវិសាល និងជាផ្នែកមួយការយាងត្រឡប់មកវិញនៃដួងព្រលឹងបុព្វបុរសខ្មែរ។
លោក ហ៊ុនម៉ានី មានប្រសាសន៍ថា,
ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ និងគណៈប្រតិភូមានមោទកភាព និងមានកិត្តិយសជាទីបំផុត ដែលទទួលបានសេចក្តីទុកចិត្ត និងអនុញាត ចូលរួមក្នុងបេសកកម្មជាប្រវត្តិសាស្ត្រ ក្នុងការដង្ហែរមកវិញនូវ គ្រឿងអលង្ការបុរាណខ្មែរ ដែលជារតនវត្ថុដ៏មានតម្លៃវិសេសវិសាល និងជាផ្នែកមួយការយាងត្រឡប់មកវិញនៃដួងព្រលឹងបុព្វបុរសខ្មែរ។
លោក ហ៊ុនម៉ានី ថ្លែងថា, ការវិលត្រឡប់មកវិញ នៃគ្រឿងអលង្ការបុរាណខ្មែរ ដែលជារតនវត្ថុដ៏មានតម្លៃវិសេសវិសាល ប្រកបដោយភាពជោគជ័យនេះ បានឆ្លុះបញ្ចាំងពីកត្តាសុខសន្តិភាព ដែលកម្ពុជាសម្រេចបានមកដល់ពេលនេះ ដែលយើងអាចមានឱកាសជាបន្តបន្ទាប់ក្នុងការសិក្សា ស្រាវជ្រាវស្វែងរកកេតនភណ្ឌជាតិត្រឡប់មកវិញ។
លោក ហ៊ុនម៉ានី បានមានប្រសាសន៍បន្តថា, ខ្ញុំ និងសហការី សូមឆ្លៀតយកឱកាសនេះថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងកោតសរសើរដល់អគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស និងភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសដល់ក្រុមគ្រួសារលោក ឌូគ្លាស ឡាតហ្វដ ដែលបានខ្នះខ្នែងរៀបចំសម្របសម្រួលដំណើរការ ក្នុងការនាំយកមកវិញនូវគ្រឿង អលង្ការទាំង៧៧គ្រឿង។ នេះជាកាយវិការ មួយដែលគួរឲ្យកោតសរសើរ ដែលជាគម្រូមួយ ដែលយើងសង្ឃឹមថានឹងមាន ការចូលរួមពីអ្នកដទៃផ្សេងទៀត៕ សំរិត

អត្ថបទដែលជាប់ទាក់ទង