ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចនគរបាល ​​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៨​នាក់​ ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​

99

 

​បន្ទាយ​មាន​ជ័យ​ ៖​ កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៨​នាក់​ ធ្វើ​សកម្មភាព​ប្ល.ន់​វា.យ​ជន​រង​គ្រោះ​យក​ម៉ូតូ​ពេលកំពុង​ម្នាក់ឯង​ ។​ បន្ទាប់​ពី​កើតហេតុ​ ជន​រង​គ្រោះ​ប្តឹង​សមត្ថកិច្ច​ដើម្បី​ជួយ​អន្តរាគមន៍​ ។​

​ករណី​វាយ​ប្លន់​យក​ម៉ូតូ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​យប់​ ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ត្រង់​ចំណុច​ភូមិ​កូន​ដំរី​ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។​

​លោក​វរសេនីយ៍ឯក​ សៅ​ សា​រឿ​ន​ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ឲ្យ​ដឹង​ថា​៖​ ជន​រង​គ្រោះ​មក​ប្តឹង​នោះ​ មានឈ្មោះ​ ស៊ុ​យ​ ម៉ា​រ៉ា​ឌី​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មុខរបរ​កម្មករ​ រស់នៅ​ភូមិ​២​ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរី​សោភ័ណ​ បាន​រៀបរាប់​ថា​ មុន​ពេល​កើតហេតុ​ គាត់​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ ចំណុច​ភូមិ​កូន​ដំរី​ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខាង​មុខ​មន្ទីរពេទ្យ​ ភូមិ​កូន​ដំរី​ ។ ពេល​នោះ​ក៏​មាន​ជនសង្ស័យ​ចំនួន​២​នាក់​ ភេទ​ប្រុស​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ពណ៌​ខ្មៅ​ជិះ​មក​ដល់​ជិត​ខ្លួន​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​រហូត​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ខ្លួន​ក៏​បាន​ឈប់​ម៉ូតូ​ផ្ដួល​នៅ​នឹង​ថ្នល់ជាតិ​ ក្រោយមក​ជនសង្ស័យ​ទាំង​០២​នាក់​បាន​ឈប់​ម៉ូតូ​ ប្រុង​ដក​ដូច​ជា​អាវុធ​អ្វីមួយ​ ។ ជន​រង​គ្រោះ​ឃើញ​ដូច្នេះ​ក៏​រត់​ចូល​ប្រឡាយ​នៅ​ខាងឆ្វេង​ដៃ​ បាន​ប្រហែល​០១​នាទី​ ខ្លួន​ក៏​ឡើង​មក​លើ​ថ្នល់​វិញ​ ស្រាប់តែ​បាត់​ម៉ូតូ​តែ​ម្ដង​ រួចខ្លួន​បានរ​ត់ទៅ​កា​រ៉ា​ស់​សាំង​កូន​ដំរី​ ហើយ​រាយការណ៍​ជូន​សមត្ថកិច្ច​ដើម្បី​ជួយ​ធ្វើ​អន្តរាគមន៍​តែ​ម្ដង​ ។​

​លោក​វរសេនីយ៍ឯក​ សៅ​ សា​រឿ​ន​ បាន​បញ្ជាក់​ថា​ ក្រោយ​ពី​មាន​ករណី​នេះ​កើតឡើង​ លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​ បាន​ដាក់​បទបញ្ជា​ឲ្យ​លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ផែន​ជំនាញ​ និង​កម្លាំង​ប៉ុស្តិ៍​ទាំង​៥​ បើក​ការ​ស្រាវជ្រាវ​ក៏​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៨​នាក់​ រួម​ទាំង​វត្ថុ​តាង​ នៅ​កាស៊ីណូ​ហ្គោ​ដ​វ៉ើ​ល​ ផ្លូវ​ដើម​ពុទ្ទ្រា​ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១​ សង្កាត់​អូរ​ជ្រៅ​ ក្រុង​ប៉ោយ​ប៉ែ​ត​ យក​មក​សួរនាំ​នៅ​អធិការដ្ឋាន​ និង​បញ្ជូន​ជនសង្ស័យ​ទាំង​០៨​នាក់​ រួម​ទាំង​វត្ថុ​តាង​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

 

អត្ថបទដែលជាប់ទាក់ទង