ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលិសចាប់ឃាត់ខ្លួនស្រ្តីម្នាក់ បន្លំលួចគ្រឿងអលង្ការ ជិត៥ពាន់ដុល្លារ

69

 

ភ្នំពេញ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនស្រ្តីជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច គ្រឿងអលង្ការ ដែលមានតម្លៃជិត៥០០០ដុល្លារ ស្ថិតនៅចំណុច មុខផ្សារផេនសល់មាត់ទន្លេ ផ្លូវព្រះស៉ីសុវត្ថិ ភូមិ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើយោងតាមលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២៣ វេលាម៉ោង ១៤:៣០នាទី កម្លាំងផ្នែកយុត្តិធម៌នៃអធិការនគរបាលខណ្ឌដូនពេញ បានសហការប៉ុស្តិ៍រដ្ឋបាលចតុមុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួ០១នាក់ ពាក់ពន្ធ័ករណី អំពើលួច(គ្រឿងអលង្ការ ដែលមានតម្លៃសរុបជាង ៤៦៥០ដុល្លា)ស្ថិតនៅចំណុច មុខផ្សារផេនសល់មាត់ទន្លេ ផ្លូវព្រះស៉ីសុវត្ថិ ភូមិ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

អត្តសញ្ញាណជនសង្ស័យឈ្មោះ សឿម ធារី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥ ផ្លូវបេតុង ភូមិ៥ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

អត្តសញ្ញាណជនរងគ្រោះឈ្មោះ ជាប ធី ភេទប្រុស អាយុ២៩ឆ្នាំ មុរខរបរ ដឹកឥវ៉ាន់ ស្នាក់នៅផ្ទះជួល ផ្លូវព្រះមុន្នីវង្ស ភូមិ២ សង្កាត់ស្រះចក។

វត្ថុតាងដកហូតរួមមាន -លោហ:ធាតុពណ៌ទង់ដែក មានតម្លៃ ៤៦៥០ដុល្លារ ចំនួន០១ឈុត – ទូរស័ព្ទដៃម៉ាកXaoml ពណ៌ខ្មៅចំនួន០១គ្រឿង – នាឡិកាដៃម៉ាក MICHAEL KORS ពណ៌មាស ចំនួន០១គ្រឿង។

ចំពោះជនសង្ស័យខាងលើ ធ្លាក់បានសកម្មភាពប្រព្រឹត្តលួចវត្ថុមានតម្លៃ ជាច្រើនលើកសរុបទឹកប្រាក់ជាង១ម៉ឺនដុល្លារ។ បច្ចប្បន្នជនសង្ស័យកំពុងបន្តនិតីវិធីតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង