ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាស រាជធានី-ខេត្តចំនួន៥របស់កម្ពុជា នឹងមានភ្លៀងធ្លាក់ច្រើន អាចបង្កជាជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១១ តុលា!

316

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ អាចនឹងមានភ្លៀងធ្លាក់ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ក្រសួងធនធានទឹកបានឲ្យដឹងថា បន្ទាប់ពីបានតាមដាន លើស្ថានភាព អាកាសធាតុរួចមកឃើញថា៖ ចំពោះខណ្ឌ ស្រុក ក្រុងមួយចំនួន នៃរាជធានីភ្នំពេញ និងបណ្ដាលខេត្តដូចជា កណ្ដាល, កំពង់ស្ពឺ, តាកែវ, និងខេត្តកំពត អាចនឹងមានភ្លៀងធ្លាក់ច្រើន ដែលអាចបង្កជាជំនន់ទឹកភ្លៀងផងដែរ។

តំបន់ខ្ពស់រាប នឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅមធ្យម និងតំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតមធ្យមទៅច្រើន៕

អត្ថបទដែលជាប់ទាក់ទង