បញ្ហាសំរាម ជារឿងយើងទាំងអស់គ្នា, ក្នុងភាពទទួលខុសត្រូវ រដ្ឋបាលរាជធានី ចាត់ចែងការប្រមូលសំរាម៣ថ្ងៃ ចេញពីក្រុង
ភ្នំពេញ៖ ក្នុងភាពទទួលខុសត្រូវ ទោះបីកម្មករក្រុមហ៊ុនស៊ិនទ្រីមួយចំនួន បានឈប់សម្រាកបុណ្យភ្ជុំបិណ្ឌក្ដី តែរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌទាំង១២ ក្រុមហ៊ុនស៊ីនទ្រី មន្ទីរសាធារណៈការ និងដឹកជញ្ជូន មន្ទីរបរិស្ថានរាជធានីភ្នំពេញ និងទីលានចាក់សំរាមដង្កោ ដើម្បីប្រមូលសំរាម ចេញពីក្រុងក្នុងឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌរយៈពេល០៣ថ្ងៃ នៅក្នុងរាជធានីភ្នំពេញ។
ដូច្នេះសូមគោរពជូនពរបងប្អូន ធ្វើដំណើរកំសាន្តប្រកបដោយសុវត្ថិភាព សប្បាយរីករាយ និងប្រាថ្នាអ្វីបានដូចបំណង៕