ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រើកងកម្លាំងសន្តិសុខ ខណ្ឌ៧មករា ចុះប្រមូលសំរាមតាមផ្លូវសំខាន់ចំនួន៥ខ្សែ ដែលកកស្ទះដឹកចេញ

197

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែ តុលា ២០១៨កងកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់រដ្ឋបាលខណ្ឌ៧មករា សកម្មភាពការងារប្រមូលសំរាមនៅតាមផ្លូវមួយចំនួន ក្នុងភូមិសាស្ត្រខណ្ឌ បានរួចរាល់។

មន្ត្រីរដ្ឋបាលខណ្ឌ៧មករា បានឱ្យដឹងថា៖ ដោយមានការចង្អុលបង្ហាញនិងមានភាពទទួលខុសត្រូវនោះ លោក លីម សុភា អភិបាលខណ្ឌ៧មករា បានចាត់ចែងឲ្យលោក ប្រាក់ ហាក់ ប្រធានសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌ ដឹកនាំកម្លាំងសន្តិសុខ សណ្ដាប់ធ្នាប់ចំនួន២០នាក់ ចុះប្រមូលសំរាម តាមផ្លូវសំខាន់ៗទាំង៥ខ្សែ ក្នុងភូមិសាស្រ្តខណ្ឌ៧មករា ដោយសារមូលហេតុ កម្មករប្រមូលសំរាមក្រុមហ៊ុនស៊ិនទ្រីទៅស្រុកកំណើតរយះពេល៣ថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

លោកបន្តថា៖ ក្រោយលោកអភិបាលខណ្ឌពិនិត្យ ឃើញផងនិង ដោយសារសំរាមមានតាមផ្លូវមួយចំនួន មានការកកស្ទះផងទើបលោកអភិបាលខណ្ឌបានចាត់អោយកំលាំង សណ្តាប់ធ្នាប់ខណ្ឌធ្វើការប្រមូលសំរាមនេះឱ្យស្អាត ជូនបងប្អូនដែលជាក់ស្តែង នៅផ្លូវទាំង៥ខ្សែខាងលើដូចឃើញ តាមរូបភាពនេះ៕

អត្ថបទដែលជាប់ទាក់ទង