ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាគមយុវជនកំណែទម្រង់រដ្ឋ គាំទ្រ សម្តេចតេជោ ហ៊ុន សែន ដោយ មិនយកអធិបតេយ្យ ឯករាជ្យជាតិ និងសន្តិភាព ដូរជាមួយជំនួយ

74

ភ្នំពេញ៖ សមាគមយុវជនកំណែទម្រង់រដ្ឋ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវប្រសាសន៍​ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលមានចរិក និងស្មារតីជាគោល ការរឹងដូចដែកថែប ដោយ “មិនយកធអិបតេយ្យ ឯករាជ្យជាតិ និងសន្តិចភាពដូរជាមួយជំនួយ​” និង “កម្ពុជាត្រូវមានសិទ្ធិអនុវត្តច្បាប់កម្ពុជា” ។

យោងតាមសេចក្តីថ្លែងការណ៍ របស់សមាគមយុវជនកំណែទម្រង់រដ្ឋ បានឲ្យដឹងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨នេះថា “បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រ៥២ ចែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយ បង្រួបបង្រួមជាតិ ដើម្បីការពារឯកភាពជាតិ រក្សាការពារទំនៀមទំលាប់ និងប្រពៃណីរបស់ជាតិ ។ រាជរដ្ឋាភិបាលកម្ពុជា ត្រូវការពារនីត្យានុកូលភាព ធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ ។

សេចក្តីថ្លែងការណ៍ដដែល បានឲ្យដឹងទៀតថា “សមាគមយុវជនកំណែទម្រង់រដ្ឋ បានកំណត់សម្គាល់ និងវាយតម្លៃខ្ពស់ ចំពោះការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន៊ ថ្លែងយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងឱកាសជួបសំណេះសំណាលជាមួយសហគមន៍ និស្សិត និងកម្មសិក្សាការីខ្មែរ នៅប្រទេសជប៉ុន កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ អំពៅការមិនដោះដូរ អធិបតេយ្យជាតិ ជាមួយជំនួយបរទេស ការមិនយកសន្តិភាព របស់ប្រទេសទៅដោះដូរជាមួយជំនួយ ហើយប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា កម្ពុជាត្រូវប្រឹងរស់ងើបឈរឡើង ដើម្បីការពារឯករាជ្យភាព អធិបតេយ្យរបស់ប្រទេស ការពារសន្តិភាពរបស់ប្រទេស ។

សមាគមយុវជនកំណែទម្រង់រដ្ឋ បន្តថា “ក្នុងនាមជាកូនខ្មែរស្នេហាជាតិ សូមប្រកាសគាំទ្រយ៉ាងពេញ ទំហឹងនូវប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ខាងលើនេះ ដែលមានចរិត និងស្មារតីជាគោល ការណ៍រឹងដូចដែកថែបដោយ មិនយកអធិបតេយ្យ ឯករាជ្យជាតិ និងសន្តិភាពដូរជាមួយជំនួយ និងកម្ពុជាត្រូវមាន​សិទ្ធិអនុវត្តច្បាប់កម្ពុជា” ។

សមាគមយុវជនកំណែទម្រង់រដ្ឋ ក៏បានប្រកាសមិនគាំទ្រដាច់ខាត ចំពោះគោលជំហរ របស់បុគ្គលមួយចំនួន មាននិន្នាការផ្ទុយ ដែលព្រមឱនក្បាល ដាក់បរទេស ដើម្បីជំនួយ ជាលេសលូកដៃកកូរកកាយ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង​របស់កម្ពុជា ដែលជារដ្ឋអធិបតេយ្យ៕

អត្ថបទដែលជាប់ទាក់ទង