ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស.ស.អ.ក គាំទ្រប្រសាសន៍សម្តេចតេជោ មិនយកអធិបតេយ្យ ឯករាជ្យជាតិ និងសន្តិភាព ដូរជាមួយជំនួយ

68

ភ្នំពេញ៖ សហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា (ស.ស.អ.ក)​ ប្រកាសគាំទ្រ នូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលមានគោលជំហដ៏រឹងមាំ គឺ “មិនយកធអិបតេយ្យឯករាជ្យជាតិ និងសន្តិចភាពដូរជាមួយជំនួយ​” និង “កម្ពុជាត្រូវមានសិទ្ធិអនុវត្តច្បាប់កម្ពុជា” ។

យោងតាមសេចក្តីប្រកាសមួយ របស់សហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨នេះថា “សហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា សូមគាំទ្រ ចំពោះប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ខាងលើនេះ មានគោលជំហដ៏រឹងមាំ គឺមិនយកធអិបតេយ្យឯករាជ្យជាតិ និងសន្តិចភាពដូរជាមួយជំនួយ និង “កម្ពុជាត្រូវមានសិទ្ធិអនុវត្តច្បាប់កម្ពុជា” ស្របតាមមាត្រ៥២ រដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា ចែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយ បង្រួបបង្រួមជាតិ ដើម្បីការពារឯកភាពជាតិ រក្សាការពារទំនៀមទំលាប់ និងប្រពៃណីរបស់ជាតិ ។ រាជរដ្ឋាភិបាលកម្ពុជា ត្រូវការពារនីត្យានុកូលភាព ធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ” ។

សហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា ក៏បានប្រកាសមិនគាំទ្រដាច់ខាត ចំពោះគោលជំហរ របស់បុគ្គលមួយចំនួន មាននិន្នាការផ្ទុយ ដែលព្រមឱនក្បាល ដាក់បរទេស ដើម្បីជំនួយ ជាលេសលូកដៃកកូរកកាយ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលជារដ្ឋអធិបតេយ្យ៕

អត្ថបទដែលជាប់ទាក់ទង