កម្លាំងសណ្តាប់ធ្នាប់ខណ្ឌសហការជាមួយក្រុមហ៊ុនសុិនទ្រី ធ្វើការប្រមូលសំរាម តាមផ្លូវនិងមុខផ្ទះប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំ
ភ្នំពេញ៖កាលពីថ្ងៃទី៧និងទី៨ ក៏ដូចទី៩តុលាដោយ ពិនិត្យឃើញមានសំរាមតាមផ្លូវមួយចំនួន មានការកកស្ទះលោកចេង មុនីរ៉ាអភិបាលខណ្ឌច្បារអំពៅ បានចាត់អោយកំលាំងសណ្តាប់ធ្នាប់ខណ្ឌសហការជាមួយ ក្រុមហ៊ុនសុិនទ្រីធ្វើការប្រមូលសំរាមជូន បងប្អូនជាក់ស្តែងដូចរូបភាពនេះធ្វើការប្រមូលតាមផ្លូវ៣៥១ ផ្លូវខាងលិចវត្តនិរោធ ចាប់ពីផ្លូវជាតិលេខ១រហូូតដល់ចុងផ្លូវ ។
ក្នុងនោះដោយមានការណែនាំពីលោកចេង មុនីរ៉ាអភិបាលខណ្ឌច្បារអំពៅ លោកណុប ផាអភិបាលរងខណ្ឌ
បានដឹកនាំកំលាំងសណ្តាប់ធ្នាប់ខណ្ឌធ្វើអនាម័យ សម្អាតផ្លូវជាតិលេខ១ដើម្បីអនាម័យបរិស្ថានល្អ នឹងមានសោភ័ណ្ឌភាពសូមបងប្អូន កុំបោះសម្រាមចោលផ្តេសផ្តាសហើយចូលរួមសម្អាតទាំងអស់គ្នា។
សំរាមដែលកកស្ទះក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌដោយយសារ បងប្អូនជាម្ចាស់លំនៅដ្ឋាន, ម្ចាស់អាជីវកម្ម, សេវាកម្ម បានបញ្ចេញសំរាមដាក់តាមដងផ្លូវ ខណៈដែលកម្មករប្រមូលសំរាម របស់ក្រុមហ៊ុន ស៊ីនទ្រី ត្រូវបានឈប់សម្រាក ក្នុងឱកាសពិធីបុណ្យភ្ជុំ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០,១១ ខែតុលា ឆ្នាំ២០១៨នេះ ។
ក្នុងអំឡុងពេលនេះលោក អភិបាលខណ្ឌច្បារអំពៅ ក៏បានសំណូមពរពុកម៉ែបងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ មេត្តារក្សាសំរាមឲ្យបានត្រឹមត្រូវ ក្នុងទីតាំងរៀងៗខ្លួនបណ្ដោះអាសន្នសិន ដើម្បីរងចាំខាងសេវាប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ិនទ្រី នឹងចូលបម្រើការងារធម្មតាវិញ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ខាងមុខ៕