បើកបរក្នុងល្បឿនលឿន មិនចេះយល់អធ្យាស្រ័យគ្នា បុកគ្នា ស្លាប់២នាក់
អធិការដ្ឋាននគរបាលស្រុកល្វាឯម បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចររវាង ម៉ូតូនិងម៉ូតូ បណ្ដាលឲ្យស្លាប់២នាក់រ បួសធ្ងន់១នាក់ (ប្រុសទាំង៣នាក់) ដែលកើតហេតុនៅថ្ងៃចន្ទទី៨ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៧:៣៥ នាទីយប់ នៅលើកំណាត់ផ្លូវជាតិ៣៨០ ស្ថិតក្នុងភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។
នគរបាលស្រុកល្វាឯម បានបញជាក់ពីសភាពនៃរឿងហេតុនេះថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកHonda dream C១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FT-7548 បើកបរដោយឈ្មោះ ឆុន ចាន់ដា (មិនពាក់មួកសុវត្ថិភាព) (ស្លាប់) ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្នភូមិកោះរះក្រោម ឃុំកោះរះ ស្រុក ល្វាឯម ខេត្តកណ្ដាល និងអ្នករួមដំណើរម្នាក់ឈ្នោះ ឡេង ផេងឡាយ ភេទប្រុស អាយុ១៨ឆ្នាំមុខរបរ សិស្ស (មិនពាក់មួកសុវត្ថិភាព របួសធ្ងន់) ទីលំនៅបច្ចុប្បន្នភូមិកោះរះក្រោម ឃុំកោះរះ ស្រុក ល្វាឯម ខេត្តកណ្តាល បើកបរក្នុងទិសដៅពីកើតទៅលិច ពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយ ម៉ូតូមួយគ្រឿងទៀត មានទិសដៅបញ្រ្ចាសទិសគ្នា ពីលិចទៅកើត ដែលម៉ូតូមួយគ្រឿងនោះ ម៉ាកHonda Dream C១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1FZ-8515 មិនពាក់មួកសុវត្ថិភាព មិនស្គាល់អត្តសញ្ញាណ ស្លាប់។
នគរបាលមូលដ្ឋាន បានធ្វើការសន្និដ្ឋានថា ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូ ទាំងសងខាង បើកបរមានល្បឿនលឿន មិនចេះយល់អធ្យាស្រ័យគ្នា៕