ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្តី បាញ់សម្លាប់ប្រពន្ធខ្លួនឯង បានរត់ទៅសារភាព នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល

75

ភ្នំពេញ៖ មន្ត្រីការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងថា ព្រោះតែរឿងប្រច័ណ្ឌបុរសម្នាក់បានដកកាំភ្លើងបាញ់សម្លាប់ប្រពន្ធដែលមានផ្ទៃពោះជាង៤ខែស្លាប់ក្នុងថ្លុកឈាមនៅក្នុងបូរីពិភពថ្មីគួរស្រូវ៣ ផ្លូវលេខKS03 ផ្ទះលេខ១៦៨ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយហេតុការណ៍នេះកើតឡើង នៅវេលា ៤និង៣០នាទី ល្ងាចថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៣ ។

សមត្ថកិច្ចបានអោយដឹងថា បុរសជាប្តីដែលបានបាញ់សម្លាប់ប្រពន្ធខ្លួនឯងមានឈ្មោះ យ័ន្ត គុយហេង អាយុជាង៣០ឆ្នាំ មុខរបរមិនពិតប្រាកដ និងស្ត្រីរងគ្រោះត្រូវជាប្រពន្ធឈ្មោះម៉ៃ សុគន្ធា អាយុ៣៤ឆ្នាំ ស្លាប់ មុខរបរជាជាងសាឡន ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ ។ សមត្ថកិច្ចបន្តថាក្រោយជនសង្ស័យធ្វើសកម្មភាពបាញ់សម្លាប់ប្រពន្ធហើយក៏បានរត់ចូលខ្លួនទៅសារភាពទោសកំហុស នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដោយសារខ្លួនប្រច័ណ្ឌប្រពន្ធទើបឈានដល់ការបាញ់សម្លាប់។

ក្រោយសាកសួររួចខាងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីបន្តនិតីវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង