ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ណែនាំមន្ត្រីជំនាញចុះស្រង់ស្ថិតិផល ប៉ះពាល់ និងការ ខូចខាតដោយគ្រោះទឹកជំនន់ នៅខេត្ដកំពង់ស្ពឺ

91

 

កំពង់ស្ពឺ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ណែនាំមន្ត្រីជំនាញចុះពិនិត្យ និងស្រង់ស្ថិតិ ផលប៉ះពាល់ និងការ ខូចខាតដោយគ្រោះទឹកជំនន់នៅតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីឆ្លើយ តប ដោះស្រាយជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ពេលមានគ្រោះមហន្តរាយកើតឡើងម្តងៗ។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្ដរាយ ឆ្នាំ ២០២២ និងទិសដៅការងារឆ្នាំ ២០២៣ របស់គណៈកម្មាធិការគ្រប់ គ្រងគ្រោះមហន្តរាយ និងផ្សព្វ ផ្សាយអនុក្រឹត្យពីថ្នាក់ជាតិទៅដល់ថ្នាក់ក្រោមជាតិជាសេនា ធិការគណៈកម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយ លោក ច័ន្ទ លំផាត់ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងលោក កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ កាលពីថ្ងៃទី០២ មីនា ឆ្នាំ២០២៣នេះ ។

ក្នុងឱកាសនោះលោក បានស្នើឱ្យ មន្ដ្រីជំនាញពាក់ព័ន្ធ បន្ដអនុវត្តន៍និង ជាប្រចាំ ត្រូវបន្ដ ចុះពិនិត្យ និងស្រង់ស្ថិតិផលប៉ះពាល់ និងការខូចខាតដោយគ្រោះទឹក ជំនន់នៅតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់។
លោកបន្តថា គណៈ កម្មាធិការជាតិគ្រប់គ្រង គ្រោះ មហន្តរាយ ក្រុមការងាររាជរដ្ឋាភិ បាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិរដ្ឋបាលខេត្ត មន្ទីរ-អង្គភាព ពាក់ព័ន្ធនានា សាខាកាកបាទក្រហមនិងសប្បុរជនក្នុងនិងក្រៅប្រទេស អង្គការក្រៅរដ្ឋាភិបាលតែងតែ ឆ្លើយតបដោះស្រាយទាន់ពេលវេលា ពេលមានគ្រោះមហន្តរាយកើតឡើងម្តងៗ។

លោកបន្តថា លេខាធិការខេត្តទទួលបន្ទុកការងារគ្រោះមហន្តរាយគឺរៀបចំផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយតប សង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ និងរាំងស្ងួត សហកាជាមួយមន្ទីរ អង្គភាពជុំវិញ ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គការដៃគូនានា វិស័យឯកជនឱ្យយល់ជ្រាបពីការ ប្រើ ប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី ព្រីស៊ឺម(PRISM) បានបញ្ចូលទាន់លឿននិងឆ្លើយតបជាទិន្នន័យបឋមនិងផ្សព្វផ្សាយប្រព័ន្ធ ប្រកាសឱ្យដឹងមុន១២ ៩៤(ដប់ពីរកៅបួន) ប្រកាសឱ្យដឹងមុនដល់ប្រជាពល រដ្ឋ។ តាមរយៈកិច្ចសហប្រតិបត្តិការ នេះ នឹងនាំមកនូវការអភិវឌ្ឍប្រកប ដោយនិរន្តរភាព ស្របតាមផែនការ យុទ្ធសាស្រ្តជាតិ សម្រាប់កាត់ បន្ថយហានិភ័យ គ្រោះមហន្តរាយ យោងទៅលើច្បាប់គ្រប់គ្រងគ្រោះ មហន្តរាយ ផែនការអភិវឌ្ឍរន៏និង យុទ្ធសាស្រ្តចតុកោណ របស់រាជ រដ្ឋាភិបាលកម្ពុជា។

លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ, បានឱ្យដឹងថា គ្រោះមហន្តរាយ ដើមឆ្នាំ ២០២២ គ្រោះមហន្តរាយធម្មជាតិ រងគ្រោះដោយទឹកជំនន់បានកើត ឡើងធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន ១៤៥៩ គ្រួសារ ក្នុងភូមិចំនួន៨៦ នៃឃុំ សង្កាត់ចំនួន ៣០ ក្នុងក្រុង ស្រុក ចំនួន ០៤ ក្នុងនោះគ្រួសារដែលត្រូវបានជម្លៀសទៅ កាន់ទីទួលសុវត្ថិភាពចំនួន ១២៧ គ្រួសារ។ប៉ះពាល់ផ្លូវប្រវែង ២១ ៩២៦ ម៉ែត្រ ស្ពានចំនួន ០៣ កន្លែង ប្រឡាយប្រវែង ១០០ ម៉ែត្រ សាលារៀន ចំនួន ០៣ កន្លែង ស្រូវប្រាំងចំនួន ១៣៧ ១៨ ហ ត ដំណាំរួមផ្សំចំនួន ៥៦០៣៣,៣ កន្លែង ស្រូវ ក្នុងជង្រុកចំនួន ១២ តោន និងដោយឡែក គ្រោះមហន្តនរាយដោយមនុស្ស ឆេះផ្ទះចំនួន ០៥ ខ្នង ទោចក្រយានយន្តចំនួន ០១ គ្រឿង ផ្ទះបាយចំនួន ១១ខ្នង៕. សំរិត

អត្ថបទដែលជាប់ទាក់ទង