ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ ប្រកាសគាំទ្រប្រសាសន៍របស់សម្តេចតេជោ ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីគោលការណ៍ មិនយកអធិបតេយ្យ ឯករាជ្យជាតិ និងសន្តិភាពជាថ្នូរជាមួយជំនួយ

99

ភ្នំពេញ៖ លោកម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅថ្ងៃទី៩ខែតុលានេះ បានបញ្ជាក់ថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូល មេគង្គ ជប៉ុន លើកទី១០ ចាប់ពីថ្ងៃទី៦ ដល់ទី១០ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ស្តាប់ប្រសាសន៍ដ៏មានសារសំខាន់ ក្នុងពិធីសំណេះសំណាលជាមួយនិស្សិត និងពលរដ្ឋកម្ពុជា ដែលកំពុងបន្តការសិក្សា និងរស់នៅប្រទេសជប៉ុន កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០១៨។

លោកអ្នកនាំពាក្យ បានថ្លែងថា ក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សូមប្រកាសគាំទ្រយ៉ាងម៉ឺងម៉ាត់ និងពេញទំហឹងនូវប្រសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីគោលការណ៍ “មិនយកអធិបតេយ្យ ឯករាជ្យជាតិ និងសន្តិភាពជាថ្នូរជាមួយជំនួយ” និង”កម្ពុជាត្រូវមានសិទ្ធិអនុវត្តច្បាប់កម្ពុជា ” ព្រោះកន្លងមក មានក្រុមក្បត់ជាតិមួយចំនួន បានព្យាយាមជំរុញ ឲ្យកម្ពុជា ធ្វើការដោះដូរសន្តិភាព អធិបតេយ្យភាពជាមួយជំនួយបរទេស ដែលទង្វើនេះមានចេតនាធ្វើឲ្យកម្ពុជា ធ្លាក់ចូលក្នុងគន្លងភ្នក់ភ្លើងសង្រ្គាម ដូចអតីតកាល និងបណ្តាលប្រទេសមួយចំនួន នៅមជ្ឈឹមបូព៌ា។ ប៉ុន្តែកម្ពុជា បានប្រឹងប្រែងរស់ដោយខ្លួនឯង មិនពឹងផ្អែកទាំងស្រុងលើជំនួយបរទេស ដែលធ្វើឲ្យកម្ពុជា អាចរក្សាបាននូវអធិបតេយ្យភាព សន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃ៕

ខាងក្រោមជាខ្លឹមសារលិខិតគាំទ្ររបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលចុះហត្ថលេខាដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៖

អត្ថបទដែលជាប់ទាក់ទង