ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំប្លោករសាត់អណ្តែតតាមទឹករលកសមុទ្រ មកទើរតាមឆ្នេរមួយចំនួន ក្នុងក្រុងព្រះសីហនុ

139


ព្រះសីហនុ៖ កំប្លោកងាប់ជាច្រើន បានរសាត់អណ្តែតតាមទឹករលកសមុទ្រ មកពីប្រទេសវៀតណាម មកទើរតាមឆ្នេរមួយចំនួន ក្នុងក្រុងព្រះសីហនុ ហើយត្រូវ​បានប្រជាពលរដ្ឋដែលជាភ្ញៀវទេសចរ ទៅលេងកម្សាន្ត ហើយបានជួបផ្ទាល់ជាមួយហេតុការណ៍នោះ បាននិយាយរិះដល់អាជ្ញាធរក្រុង ខេត្តព្រះសីហនុ ថាមិន​បានគិតគូរប្រមូលសំរាមនោះចេញ ប៉ុន្តែទោះយ៉ាង ក្រុមអាជ្ញាធរ ក៏ក្រុមហ៊ុនប្រមូលសំរាម និងអ្នកអនាម័យ បាននាំគ្នាមកប្រមូលសំរាមកំប្លោកនោះចេញពីឆ្នេរ ឲ្យបានស្អាតដូចដើមវិញផងដែរ។
រូបភាពជាច្រើនសន្លឹក និងវីដេអូ ត្រូវបានចែកចាយ លើបណ្តាញទំនាក់ទំនងសង្គមហ្វេស​ប៊ុកផងដែរ។

ក្នុងផេកហ្វេសប៊ុក ឈ្មោះ William Guang បានសរសេរថាថ ទស្សនីយភាពភ្ញៀវទេសចរណ៍ជាតិនិ ងអន្តរជាតិ យ៉ាងច្រើនកុះករ
ដែលមកលេងនៅឆ្នេរអូត្រេះ ដែលមានទេសភាពស្រស់ត្រកាល នៅក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌចុងក្រោយនេះ ។

ចំណែករដ្ឋបាលក្រុងព្រះសីហនុ ដែលមានលោក អ៊ី សុខឡេង ជាអភិបាលក្រុងនោះ បានបញ្ជាក់ថា “នៅថ្ងៃទី៩ តុលា ឆ្នាំ២០១៨ នេះ កំប្លោក បានរសាត់តាមទឹករលកមកពីប្រទេសវៀតណាម មកទើរតាមឆ្នេរមួយចំនួន ក្នុងក្រុងព្រះសីហនុ ។
ជាមួយគ្នានេះ រដ្ឋបាលក្រុងព្រះសីហនុ បានសហការជាមួយ កម្លាំងប្រចាំការនៅតាមឆ្នេរ បងប្អូនអាជីវកម្មករតាមឆ្នេរ បុគ្គលិកអនាម័យ និងក្រុមហ៊ុនប្រមូលសំរាម បានប្រមូលកើប និងដឹកចេញ ជាបន្តបន្ទាប់ ដើម្បីប្រមូល និងសម្អាតឆ្នេរឲ្យស្អាតឡើងវិញ”។

រីឯផេក លីនី សម័យតេជោ បានលើកឡើងថា ខេត្តដែលមិនត្រូវគ្នា ជាមួយក្រុមហ៊ុនសំរាម ដ៏មហិមា ម្ល៉ោះហើយ គ្មានអីវាយ វាយតែសំរាមហ្នឹងទៅ។ ចង់ប្រាប់ថា ខេត្តខ្ញុំក៏មានសំរាមដែរ តែអត់ល្បីដូចសីហនុទេ ។

ចំណែក ផេក Om Chetchannara បានសរសេរថា កុំថាឡើយលើឆ្នេរ ទៅដល់កណ្តាលសមុទ្រ ក៏សុទ្ធតែកំប្លោកពាសពេញដែរ។ ឱខេត្តខ្ញុំអើយ ចឹងតើបានចូលផ្សារលើព្រឹកមិញ ថ្ងៃភ្ជុំធំសោះ ស្ងាត់ដូចចោរលួចសេះ។

លោកអ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានថ្លែងថា “នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១០តុលា២០១៨ នេះ ស្ថានភាពកំប្លោក ដែលរសាត់តាមទឹករលកមកពីប្រទេសវៀតណាម និងមកទើរតាមឆ្នេរក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គឺមានតិចៗ បែបនេះ ។ បន្តិចទៀតនេះ រដ្ឋបាលខេត្តដឹកនាំដោយឯកឧត្តម អភិបាលខេត្តររដ្ឋបាលក្រុង និងមន្ទីរពាក់ព័ន្ធ ព្រមទាំងកម្លាំងប្រដាប់អាវុធ នឹងរួមគ្នាសម្អាតឆ្នេរឲ្យស្អាតឡើងវិញ”៕


អត្ថបទដែលជាប់ទាក់ទង