លេចការរិះគន់កាន់តែកក្រើក ក្រោយតំណែងរងកញ្ញាឯកភេទទី៣ជាច្រើនបន្តបន្ទាប់ប្រកាសលាលែងចេញពីតំណែង
ភ្នំពេញ៖ ក្រោយពីពីប្រកួតឆ្លងកាត់ការជម្រុះបេក្ខភាព និងការប្រកួតលើវិញ្ញាសាជាច្រើន ពេលនេះបវរកញ្ញាភេទទី៣ Miss Queen Cambodia ២០២៣ រដូវកាលទី៣ បានស្វែងរកជើងខ្លាំងមកគ្រងមកុដហើយ កាលពីយប់ថ្ងៃទី៨ ខែមីនាឆ្នាំ២០២៣កន្លងទៅនោះ។ ស្របគ្នានេះក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកមួយចំនួនបានបញ្ចេញប្រតិកម្មមិនពេញចិត្តទៅនឹងលទ្ធផលមួយនេះព្រោះតែពួកគេពេញចិត្តនឹងរូបសម្រស់និងសមត្ថភាពរបស់កញ្ញា Devinaនោះ។ ម្ចាស់មកុដពីកម្មវិធីប្រកួតបវរកញ្ញាភេទទី៣កម្ពុជា Miss Queen cambo dia ឆ្នាំ២០២៣ត្រូវបានគេស្គាល់ថាកញ្ញា ម៉ៃយ៉ា (Mai ya) ដែលជាបេក្ខភាពមានលេខសម្គាល់MQC ០១៩ មានអាយុ ២៤ឆ្នាំនិងកម្ពស់១.៧០ម៉ែត្រ បានឈ្នះក្នុងការប្រកួត នាងនឹងត្រូវតំណាងជាតិឱ្យកម្ពុជាក្នុងការប្រកួតបវរកញ្ញាភេទទី៣អន្តរជាតិ Miss International Queen 2024 នៅប្រទេសថៃខាងមុខនេះផងដែរ។
ស្រាប់តែមុននេះលេចចេញមតិចម្រូងចម្រាសជាច្រើនជុំវិញការប្រកួត និងក្រោយពីអ្នកគ្រងតំណែងរងលំដាប់ទី១ ទី២ និងទី៣ ប្រកាសលាលែងចេញពីតំណែង។ បើទោះបីជាយ៉ាងណាមានទស្សនិកជនជាច្រើនគិតថាមកពីមូលេហតុមិនពេញចិត្តនឹងលទ្ធផល រហូតមានការលើកឡើងថាការជាប់ចំណាត់ថ្នាក់នៃម្ចាស់មកុដអាចនឹងមានភាពមិនប្រក្រតីណាមួយ។ ទោះជាយ៉ាងណាមុននេះអ្នកគ្រប់គ្រងកម្មវិធីបានបញ្ជាក់ហើយគឺដោយថា ការលាលែងចេញពីតំណែងជាបន្តបន្ទាប់របស់ម្ចាស់តំណែងរងគឺជារឿងធម្មតា ហើយកម្មវិធីកក៏ប្រកួតគោរពការសម្រេចចិត្តរបស់ពួកគាត់ផងដែរ៕. សំរិត