ផឹកស៊ីស្រវឹងជោកជាំ នាំគ្នាសាកក្បាច់គុន កាប់ពីរប៉័តតោ រយះក្បាល
កណ្តាល៖ នគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា មានករណីង្សាដោយចេតនា ក្នុងវង់ផឹកស៊ី រហូតដល់ស្រវឹងជោកជាំ ក៏បានបបួលគ្នា សាកក្បាច់គុន ជាមួយគ្នា ពេលនោះជនរងគ្រោះ បានយកកាំបិតប៉័ងតោក្រវីក្រវាត់ ទៅបណ្តាលឲ្យត្រូវចានបែកមួយ ស្រាប់តែជនសង្ស័យ បានចាប់កាំបិតប៉័ងតោ ពីដៃជនរងគ្រោះបានភ្លាម ក៏យកទៅកាប់ក្បាលជនរងគ្រោះ ចំក្បាលចំនួនពីរកន្លែង។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃអង្គារ ទី៩ ខែតុលា ឆ្នាំ២០១៨វេលាម៉ោង ១៧:៣០ នាទីនៅចំណុចភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នគរបាលមូលដ្ឋាន បានបញ្ជាក់ថា ជនរងគ្រោះ ១នាក់ឈ្មោះជ័យ យ៉ាន ភេទប្រុស អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល របួសក្បាលធ្ងន់។ ជនសង្ស័យ ១នាក់ឈ្មោះ ញ៉ិល វិរ: ភេទ ប្រុស អាយុ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខ របរមិនពិតប្រាកដ មានទីលំនៅភូមិឃុំជាមួយ ក្រោយបង្កហេតុរត់គេចខ្លួន។ វត្តុតាងចាប់យកបាន រួមមាន៖ អំបែងចានថ្មចំនួន ៥ដុំ និងកាំបិតប៉័ងតោ មានផ្លែដែកដងឈើ១។ នគរបាលបានបញ្ជាក់រឿងហេតុនេះថា នៅថ្ងៃខែឆ្នាំវេលាកើតហេតុខាងលើ ជនរងគ្រោះ និងជនសង្ស័យ បាននាំគ្នាផឹកស្រាបៀរកម្ពុជា ជាមួយគ្នា នៅផ្ទះបាយរបស់ជនរងគ្រោះ ឈ្មោះជ័យ យ៉ាន ភេទ ប្រុស រួចហើយជនរងគ្រោះខាងលើ បានបបួលជនសង្ស័យឈ្មោះ ញ៉ិល វិរ: សាកក្បាច់គុណ ជាមួយគ្នា ពេលនោះជនរងគ្រោះ បានយកកាំបិតប៉័ងតោក្រវីក្រវាត់ ទៅបណ្តាលឲ្យត្រូវចានបែកមួយ ស្រាប់តែជនសង្ស័យបានចាប់កាំបិតប៉័តោពីដៃជនរងគ្រោះបានភ្លាម ក៏យកទៅកាប់ក្បាលជនរងគ្រោះ ចំក្បាលចំនួនពីរកន្លែង បណ្តាលឲ្យរបួសធ្ងន់តែម្តង។ រួចហើយរត់គេចខ្លួនបាត់ មុនពេលសម្ថកិច្ចប៉ុស្តិ៍ចុះដល់
កន្លែងកើតហេតុ៕