ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោយការណែនាំរបស់ក្រុមការងារ រដ្ឋបាលខេត្តព្រះសីហនុ ពលរដ្ឋ១៣គ្រួសារ ដែលបានសង់ខ្ទមអាណាធិបតេយ្យលើដីកម្មសិទ្ធិឯកជនរបស់អ្នកដ៍ទៃ នៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានយល់ព្រមរុះរើដោយស្ម័គ្រចិត្ត

72

ព្រះសីហនុ ៖ នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ គណបញ្ជារការឯភាពខេត្តព្រះសីហនុ ដឹកនាំដោយលោក ប៊ូ វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យ និងមានការចូលរួមពី មន្ទីរជំនាញ អាជ្ញាធរក្រុងព្រះសីហនុ បានណែនាំអប់រំបងប្អូនប្រជាពលរដ្ឋ១៣គ្រួសារដែបានមកសាងសង់ខ្ទមរស់នៅលើទីតាំងដីកម្មសិទ្ធិឯកជន នៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

យោងតាមការបញ្ជាក់ លោក ប៊ូ វឌ្ឍនា ប្រធានក្រុមការងារ បញ្ជាក់ថា ម្ចាស់ទីតាំងដី បានដាក់សំណើរទៅរដ្ឋបាលក្រុងព្រះសីហនុ ដើម្បីសាសង់របងព្រំដី ក្រោយទទួលបានលិខិតអនុញ្ញាតសាសង់ ម្ចាស់ដីបានធ្វើការសាសង់របងតាមព្រំដី តែត្រូបានរារាំងពីប្រជាពល
ដែលរស់នៅអាណាធិបតេយ្យលើទីតាំងដី។ ក្នុងនោះម្ចាស់បានព្យាយាមសម្របសម្រួលអោយប្រជាពលរដ្ឋទាំងនោះចាកចេញពីទីតាំងដី តែបងប្អូនមិនព្រមចាកចេញតាមការជូនដំណឹងរបស់ម្ចាស់ដីទេ លុះត្រាតែទទួលបាមសំណងទើបព្រមចាកចេញ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការរដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ទបានចុះមកធ្វើការណែនាំម្តងរួចមកហើយ
ដើម្បីអោយបងប្អូនរុះរើខ្ទម និងចាកចេញដោយស្ម័គ្រចិត្តក្នុងរយៈ
ពេល០១សប្តាហ៍។ ប៉ុន្តែគិតចាប់ពីក្រុមកាងារបានជូនដំណឹងមកឃើញថាបងប្អូនពុំបានអនុវត្តតាមក្រុមកាងារឡើយ។

ទើបនៅថ្ងៃនេះ ក្រុមកាងាររបស់រដ្ឋបាលខេត្តចុះធ្វើការអប់រំម្តងទៀត ។ ក្រោយពេលណែនាំរួចមក ប្រជាពលរដ្ឋទាំង១៣គ្រួសារ បានសហការការ និងយល់ព្រមរុះរើខ្ទមអាណាធិបតេយ្យទាំងអស់នោះចេញដោយស្ម័គ្រចិត្ត៕

អត្ថបទដែលជាប់ទាក់ទង