ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រឡេកមើលបច្ចេកវិទ្យា​ សំអាតឆ្នេរខ្សាច់ទំនើបៗ​ ដែលមានប្រសិទ្ធភាពខ្ពស់​

190

លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ តាមរយៈផេកហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១០តុលានេះ បានថ្លែងថា សូមចូលរួមមតិករណី សំរាមតាមឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រយើង។ មន្ត្រីមួយចំនួនខិតខំ សំអាតឆ្នេរណាស់ដែរ តែដូចជាមិនស្ងប់ចិត្តអ្នក ចង់ឃើញឆ្នេរសមុទ្រនេះស្អាត​ជានិច្ច។ ស្អាតស្រស់ជានិច្ច។ ស្រស់ស្អាតជានិច្ច។ សូមក្រឡេកមើលបច្ចេកវិទ្យា​សំអាតឆ្នេរខ្សាច់ទំនើបៗ​ ដែលមានប្រសិទ្ធភាពខ្ពស់​ ប្រើមនុស្សតិច​ និងធ្វើឱ្យឆ្នេរ​គឺថាដើម្បីី​ ដើម្បីគឺថា​ ស្រស់ស្អាតជានិច្ច​ ចង់បានឆ្នេរខ្សាច់ពណ៌ស​ សបានតើ​ ចង់ពណ៌មាស​ ធ្វើពណ៌​មាសបានតើ​។ ហេតុអីពិបាកដូចសព្វថ្ងៃនេះ​ បើនិយាយពីលុយ​ ទិញត្រាក់ទរ័​ និងឧបករណ៍​បំពាក់​សំអាតឆ្នេរខ្សាច់ប៉ុណ្ណឹង​ ប្រហែល​អាចរកបានដែរ។

លោកអ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានឲ្យដឹងថា
វេលាម៉ោង៨ព្រឹក ថ្ងៃទី១០ តុលា ២០១៨ នេះ តាមបណ្តោយឆ្នេរ នៅក្នុងក្រុងព្រះសីហនុ ត្រូវបានសម្អាតកំប្លោក ដែលរសាត់តាមរលកទឹកសមុទ្រ មកពីប្រទេសវៀតណាម ស្អាតឡើងវិញហើយ។
បន្ទាប់ពីមន្ត្រីរាជការដឹកនាំដោយលោក អភិបាលខេត្ត និងមានការចូលរួម ពីរដ្ឋបាលក្រុង មន្ទីរបរិស្ថាន មន្ទីរព័ត៌មាន កម្លាំងប្រដាប់អាវុធ និងបុគ្គលិកអនាម័យក្រុង ព្រមទាំងបងប្អូនអាជីវករតាមបណ្តោយឆ្នេរ រួមគ្នាសម្អាត៕

អត្ថបទដែលជាប់ទាក់ទង