ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនបោកប្រាស់បានបង្កើតគណនីតេលេក្រាម ដោយបន្លំប្រើប្រាស់រូបភាព និងឈ្មោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីផ្ញើសារ ក្នុងគោលដៅបោកប្រាស់

167

 

ភ្នំពេញ៖ តាមរយៈផេក facebook ផ្លូវការនាព្រឹកថ្ងៃព្រហស្បតិ៍នេះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចេញសារមួយថាសូមជម្រាបជូនសាធារណ:ជនឲ្យបានជ្រាបថា មានករណីដែលជនបោកប្រាស់បានបង្កើតគណនីតេលេក្រាមដោយបន្លំប្រើប្រាស់រូបភាព និងឈ្មោះឯកឧត្តមបណ្ឌិត ដើម្បីផ្ញើសារ ក្នុងគោលដៅបោកប្រាស់ ឬគោលបំណងផ្សេងៗ។

បើតាមឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា សូមបងប្អូន ពូមីង តាយាយមេត្តាជ្រាប និងប្រុងប្រយ័ត្នខ្ពស់បំផុត និងកុំចាញ់តាមការបោកប្រាស់របស់ក្រុមទាំងនេះ នាំឲ្យមានការខាតបង់ផលប្រយោជន៍ ឬទ្រព្យសម្បត្តិជាដើម៕

អត្ថបទដែលជាប់ទាក់ទង