ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីថា៖សំរាមជាង១លានតោន ក្នុង១ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ ដឹកសំរាមទៅចាក់ និងដុតកំទេចចោលនៅទីលានចាក់សំរាមដង្កា

70

 

ភ្នំពេញ៖ សម្រាប់រយៈពេល១ឆ្នាំ២០២២នេះរដ្ឋបាលរាជធានីភ្នំពេញបានដឹកសំរាម យកទៅចាក់ និងដុតកំទេចចោលនៅទីលានចាក់សំរាមដង្កាបានចំនួន ជាង១លានតោន។
នេះបើតាមការបញ្ជាក់របស់លោកសេង វណ្ណៈ នាយករដ្ឋបាលរាជធានីភ្នំពេញ លើកឡើងក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងធ្វើឡើងកន្លងមកក្នុងឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ ខណ្ឌជ្រោយចង្វា ។
លោកសេង វណ្ណៈ បានលើកឡើងថា៖ ការគ្រប់គ្រងសំណល់ និងបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់សិទ្ធិអោយយក្រុមហ៊ុនឯកជន ចំនួន៣ រួមមានក្រុមហ៊ុន S(Super៨០០, ក្រុមនហ៊ុនMinuta ឬmizudaនិងក្រុមហ៊ុនស៊ីនទ្រី និងសាខាកាកបាទក្រហម រាជធានីភ្នំពេញ ធ្វើការផ្តល់លើសេវាកម្មប្រមូល និងដឹកជញ្ជូនសំណល់វេជ្ជសាស្ត្រ ។ សម្រាប់រយៈពេល១ឆ្នាំពេញ សំរាមដែលបានដឹកយកទៅចាក់ និងដុតកំទេចនៅទីលានចាក់សំរាមដង្កាមានចំនួន ១.២៨៨.២២២,៥៥តោន។
បន្ថែមពីលើនេះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យឡើងវិញ នូវកិច្ចសន្យាការពារបរិស្ថាន នៅតាមរោងចក្រ សហគ្រាស ក្រុមហ៊ុន សិប្បកម្ម អាជីវកម្ម និងសេវាកម្ម បានចំនួន ៤៨០មូលដ្ឋាន និងបានត្រួតពិនិត្យការផ្តល់សេវា ប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹង តាមទីប្រជុំជន និងកំណត់តម្លៃសេវាសំរាម-សំណល់រឹងនៅ តាមបុរី និងខ្នងផ្ទះ បានចំនួន ២២១០ខ្នងផ្ទះ៕

អត្ថបទដែលជាប់ទាក់ទង