ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់រថយន្ត១៦គ្រឿង សង្ស័យកែច្នៃខុសបច្ចេកទេសមបំពង់សុីមុាំងលន់លឺខ្លាំង

77

ភ្នំពេញ : សមត្ថកិច្ចកម្លាំងចំណុះអធិការដ្ឋាន ខណ្ឌបានបញ្ចេញកម្លាំងម៉ូតូនិងរថយន្តរបស់អង្គភាពដើម្បីល្បាតតាមដងផ្លូវបានឃាត់រថយន្តប្រមូលផ្ដុំគ្នានៅស្ថានីយប្រេង១កន្លែងចំនួន១៦គ្រឿងសង្ស័យកែច្នែរថយន្តនិង បំពង់​សម្លេងខុសបច្ចេកទេស(ស៉ីមាំង​ប្រែន)​តែខាងអ្នកបើកបររថយន្តមិនព្រមសហការក៏កងកម្លាំងប្រើធម៍ក្ដៅយករថយន្តមកស្ទួចយករថយន្តទៅពិនិត្យតាមស្ដង់ដាបង្ការភ្ញាក់ផ្អើល កាលវេលាម៉ោង៩នង០០នាទីយប់ថ្ងៃទី១៦ ខែ មីនា ឆ្នាំ ២០២៣នៅចំណុចក្បែរក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ស្ថិតនៅភូមិលូ សង្កាត់ ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវបានបញ្ជាក់ដែរថាយោងតាមការកិច្ចប្រជុំឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ទាំង១៤ខណ្ឌនិងផ្នែកជំនាញការិយាល័យចរាចរណ៍ផ្លូវគោកត្រូវឃាត់រថយន្តឬម៉ូតូកែច្នៃខុសបច្ចេកទេសត្រូវឃាត់ជាបន្ទាន់ហើយបានចាត់កងកម្លាំងខណ្ឌធ្វើការបង្រ្កាបប្រសិនឃើញ ដែលធ្វើអោយសំឡេងប៉ះពាល់ដល់ម៉ោង៩និង០០នាទីយប់ថ្ងៃទី១៦ ខែ មីនា ឆ្នាំ ២០២៣មានប្រជាពលរដ្ឋល្អបានរាយការណ៍មកសមត្ថកិច្ចយើងនៅយប់កើតហេតុកម្លាំងកំពុងល្បាតក៏មានប្រជាពលរដ្ឋល្អបានរាយការមកអាជ្ញាធរថាមានរថយន្តកែច្នៃបំពង់សុីមុាំងប្រមូលផ្ដុំនៅស្ថានីយប្រេង១កន្លែងហើយប្រមូលកម្លាំងចុះទៅនិងបានឃើញរថយន្តចំនួន១៦គ្រឿងរួចបានណែនាំអោយរថយន្តធ្វើការសហការការតែរថយន្តទាំង១៦គ្រឿងមុនដំបូងមិនព្រមសហការនិងបំណងបើករថយន្តចេញពីស្ថានីយប្រេងខាងលើតែត្រូវកងកម្លាំងអធិការដ្ឋានខណ្ឌឬស្សីកែវប្រើធម៍ក្ដៅឡោមព័ន្ធរថយន្តមិនអោយបើកចេញនិងទាក់ទងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីយករថយន្តស្ទួចក្រោយមកការិយាល័យចរាចរណ៍បានមកដល់ទើបអ្នកបើកបររថយន្តទាំង១៦គ្រឿងបានមកសុំទោសសមត្ថកិច្ចនិងព្រមបើករថយន្តទៅតាមសមត្ថកិច្ចតាមសម្រួល ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌបានបញ្ចាក់ ​ លទ្ធផលបង្ក្រាបក្រុមរថយន្តកែច្នៃបំពង​សម្លេងខុសបច្ចេកទេស(ស៉ីមាំង​ប្រែន)​ ​នៅទីសាធារណៈ​នៅក្នុងភូមិសាស្ត្រខណ្ឌ​ប្ញស្សីកែវ ។
ដឹកនាំដោយ លោក ផល មេសា អធិការរង
លោក ម៉ក់ សោភ័ណ្ឌ ឋានះនាយប៉ុស្តិ៍ច្រាំងចំរេះ១
លោក ចាន់ រាំបូ ឋានះ នាយផ្នែកយុត្តិធម៍
លោក ហុឹម គីមសាន ឋានះ នាយប៉ុស្តិ៍ស្វាយប៉ាក
1,ម៉ាកHONDA FIT ពណ៍ក្រហម ស្លាកលេខPP-5155
2,ម៉ាកBM ពណ៍ខៀវ ស្លាកលេខភ្នំពេញ 2B-8703
3,ម៉ាក SUBARU BRZ ពណ៍ខ្មៅ ស្លាកលេខ កម្ពុជា KUN0707
4,ម៉ាក BMW ពណ៍ ស គ្មានស្លាកលេខ
5,ម៉ាកHONDA CIVIC ពណ៍ប្រផេះ ស្លាកលេខភ្នំពេញ 2AD-3713
6,ម៉ាកBMW ពណ៍លឿង ស្លាកលេខ ភ្នំពេញ 2P-0737
7,ម៉ាក BMW ពណ៍ខៀវ ស្លាកលេខភ្នំពេញ 2P-7191
8,ម៉ាក BMW ពណ៍ផ្កាឈូក ស្លាកលេខ ភ្នំពេញ 2T-7188
9,ម៉ាក ACURA ILXពណ៍ស ស្លាកលេខភ្នំពេញ2AJ-0212
10,ម៉ាក HONDA CIVIC ពណ៍ខ្មៅ ស្លាកលេខភ្នំពេញ2H-6660
11,ម៉ាកHONDA FiT ចង្កូតស្តាំ ពណ៍ផ្ទៃមេឃ ស្លាកលេខ កំពង់ស្ពឺ KPS1350
12,ម៉ាកHONDA ពណ៍ប្រផេះ ស្លាកលេខកណ្តាល 2B-5456
13,ម៉ាក ACURA INTECRA ពណ៍ខ្មៅ ស្លាកលេខភ្នំពេញ 2V-3122
14,ម៉ាក FORD MUSTANG គ្មានស្លាកលេខ
15,ម៉ាក HONDA CIVIC ពណ៍ខ្មៅ ស្លាកលេខភ្នំពេញ 2O-1031
16,ម៉ាកBMW ពណ៍ទឹកប្រាក់ស្លាកលេខភ្នំពេញ2AF-2665 ហើយបានសហការជាមួយកម្លាំងសមត្ថកិច្ចការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាំរថយន្តទាំង១៦គ្រឿងទៅរក្សាទុកបណ្ដោះអាសន្នសិន ។

អត្ថបទដែលជាប់ទាក់ទង