ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ភ្ញៀវទេសចរមកសម្រាកកម្សាន្ត នៅខេត្តព្រះសីហនុ បានថយចុះយ៉ាងគំហុក

257

ភ្ញៀវទេសចរមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃក្នុងឱកាស បុណ្យភ្ជុំបិណ្ឌ មានចំនួនថយចុះយ៉ាងច្រើន បើធៀបនឹងបណ្តាឆ្នាំមុន ដោយបញ្ហាកំណើន ជនជាតិចិនដែលបង្កភាពអនាធិបតេយ្យ បញ្ហាអនាម័យ បរិស្ថានមិនល្អ ទំនិញនិងម្ហូបអាហារ ផ្ទះសំណាក់ សណ្ឋាគារ ឡើងថ្លៃកប់ពពក ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់រងការខូចខាត ពិបាកធ្វើសំណើរជាដើម។

បើតាមរបាយការណ៍ មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានឲ្យដឹងថា នាឱកាសបុណ្យភ្ជុំបិណ្ឌមានចំនួនសរុបប្រមាណ ៖ -ថ្ងៃទី១នៃឱកាសភ្ជុំបិណ្ឌ ប្រមាណ ១៨.០០០នាក់ (08 Oct 2018) -ថ្ងៃទី២: ប្រមាណ ៣៥.០០០នាក់(09 oct 018) -ថ្ងៃទី៣: ប្រមាណ ២៦.៥៨៧នាក់។ ភ្ញៀវសរុបប្រមាណ ៧៩.៥៨៧នាក់ ថយចុះ១៣,៤៩% ។ ជាតិៈ ៧៣.១៧៧នាក់ ថយចុះ ១៦,២៧% ។ អន្តរជាតិ ៦.៤១០នាក់ កើនឡើង៣៩,៣៤% ភ្ញៀវមកកម្សាន្តតាមរមនីយដ្ឋាននានាមានចំនួនសរុប ៧.៩៣៩ នាក់ ក្នុងនោះ រមនីយដ្ឋានក្បាលឆាយមាន ៥.៣១៩ នាក់ បរទេស១៥០នាក់ រមនីយដ្ឋានថ្មរូងមាន ១.២៤០ នាក់ បរទេស ៤៨ នាក់ រមនីយដ្ឋានពិកនិកមាន ១.៣៨០ នាក់ បរទេស ៣៩៤ នាក់។ សម្រាប់ភ្ញៀវទៅទស្សនាតាមបណ្តាកោះនានារយៈពេលបីថ្ងៃមាន៖ សរុប ២.៦៩៥នាក់ ( ស្រី១.២០៥នាក់)ជាតិសរុប ៦០៥នាក់( ស្រី ២៨៦នាក់) អន្តរជាតិ ២.០៩០នាក់ ( ស្រី៩២៤នាក់) ៕

អត្ថបទដែលជាប់ទាក់ទង