ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៥ថ្ងៃ នាឱកាសភ្ជុំបិណ្ឌ មានប្រជាពលរដ្ឋ ជិត២ម៉ឺននាក់ ប្រើប្រាស់សេវារថយន្តក្រុងសាធារណៈ​ ទៅមកស្រុកកំណើត-ភ្នំពេញ ដោយឥតថ្លៃ

165

ភ្នំពេញ៖ អនុវត្តតាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា ដោយបានគិតគូ និងសម្រួលដល់ការចំណាយ ក្នុងការធ្វើដំណើររបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មារិនី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ បានឲ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុង ចំនួន២១៥គ្រឿង សម្រាប់បម្រើសេវា ដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ ត្រូវបានអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ឲ្យដឹងថា ត្រឹមរយៈពេល៥ថ្ងៃ មានប្រជាពលរដ្ឋ បានទទួលសេវានេះ ប្រមាណជិត ២ម៉ឺននាក់ ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា “រយៈពេល​៥​ថ្ងៃ​កន្លង​ទៅ​នេះ ​សាលា​រាជធានី​ភ្នំពេញ ​បាន​ធ្វើការ​ដឹក​ជញ្ជូន​ ​ប្រជាពលរដ្ឋ​ខ្មែរ​​ ដោយ​​ឥត​​គិត​ថ្លៃ ​ប្រមាណ​ជិត​២​ម៉ឺន​នាក់​ ​ទៅ​កាន់​ស្រុក​កំណើត ​និង​ត្រលប់​មក​ភ្នំពេញ​វិញ ​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ ប្រពៃណីជាតិ​” ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបន្ថែមថា តាមរយៈការផ្តល់សេវាដឹកជញ្ជូន​ តាមរថយន្តក្រុងចំនួន២១៥គ្រឿង (ទៅមកបណ្តាខេត្ត ១២០គ្រឿង) ដោយឥតបង់ប្រាក់​ដែលបានគ្រោងទុក​​ រយៈពេល៦ថ្ងៃនេះ រំពឹងថានឹងមានប្រជាពលរដ្ឋ មិនតិចជាង ​២​៥ ០០០​​​នាក់​ទេ ​ដែល​បានទទួលសេវានេះ​​៕

អត្ថបទដែលជាប់ទាក់ទង