ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្សែក្រវាត់ខារ៉ាបាវបូរ៉ា និង សាវិនបន្តឈ្នះឬទេ ?

158


​ភ្នំពេញ:ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវលើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១៣តុនៅតែមានគេដាក់ជាសំណួរថាតើជើងខ្លាំងសុខ សាវិនក្លិបឆ្មា ស សែនសុខ និង ឃីម បូរ៉ាបន្តយកឈ្នះគូប្រកួតបានបន្តទៀតដែរឬទេ ?

​អ្នកប្រដាល់ជើងខ្លាំងទាំង២រូបនេះបានយកឈ្នះអ្នកប្រដាល់ថៃបាន២ប្រកួតដូចគ្នាក្នុងចំនោមការប្រកួតចំនួន២លើករបស់ពួកគេ ។សាវិន ២ប្រកួតរបស់គេឈ្នះគូប្រកួតដោយវាយឲ្យសន្លប់ទាំង២ប្រកួត រីឯបូរ៉ាវិញ២ប្រកួត
របស់គេឈ្នះដោយវាយឲ្យសន្លប់មួយប្រកួត និង ឈ្នះពិន្ទុ១ ប្រកួត ។
​ពេលនេះបូរ៉ាត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃផាត ងិនថង(Phat Ngenthong)ដែលអ្នកប្រដាល់ថៃរូបនេះ ២
ប្រកួតរបស់គេចាញ់ទាំង២ប្រកួត ។ការចាញ់ផ្ទួនៗបែបនេះធ្វើឲ្យឱកាសដើម្បីស្វែងរកកៅអីនៅវគ្គផ្ដាច់ព្រ័ត្ររបស់
ផាត ងិនថងត្រូវបាត់បង់ទាំងស្រុងហើយ ។អ្វីដែលនៅសេសសល់សម្រាប់គេគឺប្រកួតបង្គ្រប់កិច្ចតែប៉ុណ្ណោះ ។

​តាមពិតផាត ងិនថងធ្លាប់ឈ្នះបូរ៉ាហើយការប្រកួតមួយនេះ ប្រសិនបើគេអាចយកឈ្នះបូរ៉ាបានទៀតនោះនឹង
ធ្វើឲ្យបូរ៉ាដែលកំពុង ប្រវេប្រវាររកកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រនោះ នឹងត្រូវបាត់បង់ទាំងស្រុង ។ពេលនេះបូរ៉ាកំពុងតែស្ថិតនៅពីក្រោយកីលាករសុខ សាវិនទៅហើយក្នុងខណៈដែលជើងខ្លាំងសូត្រ ប៊ុនធីក្លិបបក្សីស្លាបដែកស្ថិត នៅក្នុងលំដាប់ទី៣នោះ ។

​បូរ៉ាមានប្រវត្តិប្រកួតចំនួន១១០ដង ឈ្នះ៨០ដង ចាញ់២៨ដង និងស្មើពិន្ទុ ២ ដង ។ចំពោះផាត ងិនថងវិញមានប្រវត្តិប្រកួតចំនួន៨១ដង ឈ្នះ៦៨ដង ចាញ់១៣ដង ។នេះជាការប្រកួតដែលបូរ៉ាបារម្ភជាទីបំផុត ហើយមិនដឹងថាអ្វីៗ
មានការប្រែប្រួលឬទេ ?

​ចំពោះសុខ សាវិញវិញត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះផាត ថាណា(Phat Thana)ដែល២ប្រកួតរបស់អ្នកប្រដាល់ថៃរូបនេះឈ្នះ១ ប្រកួត និង ចាញ់១ ប្រកួត ។
​ក្នុងចំណោមអ្នកប្រដាល់ថៃទាំង៤រូបមានតែផាត ថាណាទេដេលបានឈ្នះ១ ប្រកួតក្នុងចំណោម២ប្រកួតរបស់គេ ។ការប្រកួតមួយនេះផាត ថាណាត្រូវការឈ្នះបន្ថែមទៀតតែមិនដឹងថាគេអាចយកឈ្នះសាវិនបានឬអត់នោះ
ឡើយ ។

​ចំពោះសាវិនគេកំពុងតែមានជំនឿចិត្តថាគេនឹងបន្តឈ្នះ ។ សាវិនមានប្រវត្តិប្រកួតចំនួន៩៤ដង ឈ្នះ៦៩ដង ចាញ់២០ដងស្មើពិន្ទុ ៥ ដង ។ចំពោះអ្នកប្រដាល់ថៃផាត ថាណាវិញគេមានប្រវត្តិប្រកួតចំនួន៥៩ដង ឈ្នះ៥១ដង ចាញ់៨ដង ។ជំនួបមួយនេះនរណានឹងឈ្នះ ?

អត្ថបទដែលជាប់ទាក់ទង