មន្ត្រីចរាចរណ៍ជំរឹតលុយចិនគួរតែបណ្ដេញចេញពីគ្របខ័ណ្ឌនគរបាលជាតិ
ព្រះសីហនុ៖លោកឧត្ដមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹង ថា លោកបានកោះហៅមន្ត្រីនគរបាលចរាចរ ដែលយកតួនាទី ទៅជំរឹតទារលុយជនជាតិចិន បើកបរល្មើសច្បាប់ចរាចរមកសួរនាំហើយ ។ បន្ទាប់ពីសាកសួររួចលោកឧត្ដមសេនីយ៍ទោ ស្នងការ នឹងស្នើសុំថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីដាក់វិន័យឲ្យបានធ្ងន់ធ្ងរបំផុត ។
លោកឧត្ដមសេនីយ៍ទោ ជួន ណារិនបានបន្ថែមអោយដឹងទៀតថា បើតាមជំហររបស់លោក ទង្វើរបស់មន្ត្រីចរាចររូបនោះ សមតែបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិទើបត្រូវ ព្រោះធ្វើអោយបាត់បង់កិត្តិយសមន្ត្រីនគរបាលជាតិទូទាំងប្រទេស ។
បើតាមវីដេអូមួយដែលត្រូវបាន បង្ហោះដោយគណនីហ្វេសប៊ុក ដែលមានឈ្មោះថា Vichet Sou អំពីសកម្មភាពរបស់ប៉ូលីសកំពុង តែធ្វើការផាកពិន័យទៅលើជនជាតិចិន ២នាក់ ដែលបើកបររថយន្តដោយខុសច្បាប់។
ក្នុងនោះ បើតាមការបកប្រែអោយដឹងអំពីសម្តីដែលប៉ូលីស ផាកពិន័យ គឺដោយសារតែគាត់បើករថយន្តគ្មាន ពាក់ខ្សែក្រវ៉ាត់ ទើបប៉ូលីសដែលចេះភាសាចិនរូបនេះ ធ្វើការផាកពិន័យរហូតដល់ទៅ ១០០ដុល្លារ។ ដោយ សារតែថ្លៃពេកទើបជនជាតិចិនធ្វើការតថ្លៃ ដោយសល់ត្រឹមតែ ៥០ដុល្លារប៉ុណ្ណោះ។
បើកឡានមិនពាក់ខ្សែក្រវ៉ាត់ ពិតជាខុសហើយ ចុះតើការពិន័យដល់ ទៅ៥០ដុល្លារទៅដល់១០០ដុល្លារនោះ ត្រឹមត្រូវដែរឬទេ? ឬមួយប៉ូលិសចេះភាសាចិនយ៉ាងស្ទាត់ជំនាញនោះ ត្រូវបានដាក់ឲ្យផាកពិន័យតែជនជាតិចិន។
បណ្តាញសង្គមហ្វេសប៊ុក បានបរិយាយថា ពិន័យទៅ ជនជាតិហ្នឹងឈ្លើយខ្លាំងណាស់, បើបើកឡានវិញ នរណាជិះក្បែរភយ័បះសក់ បើចិនអង្គុយសុទ្ធតែយកជើងដាក់លើតាបឡូឡាន, បើចិនជក់បារីវិញ គោះក្រញមបារីមិនមើលនាក់ជិតក្បែរឡើយ… ស្រុកចិនមិនដែលអប់រំកិរិយាមាយាទទេមើលទៅ៕