ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តព្រៃវែងជាខេត្តដែលផលិតស្រូវ បានច្រើនជាងគេបើធៀប នឹងបណ្តារាជធានីខេត្តផ្សេងៗ

104

ភ្នំពេញ៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានបញ្ជាក់ឲ្យ ដឹងនៅថ្ងៃទី២៣ មីនា ២០២៣នេះថា : ឆ្នាំ២០២៣នេះ ខេត្តព្រៃវែងគឺជាខេត្តដែលផលិតស្រូវបានច្រើនជាងគេបើធៀបនឹងខេត្តផ្សេងៗនៅក្នុងប្រទេសកម្ពុជា។
លោក អ៊ុក សំណាងប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែងបានលើក ឡើងក្នុងសន្នីសីទសារព័ត៌នៅទីស្តីការគណៈរដ្ឋមន្ត្រីនេះថា៖ នៅខេត្ត ព្រៃវែងមានការអភិវឌ្ឍន៍វិស័យហេដ្ឋរចនាសម្ព័ន្ធធារាសាស្ត្រមានភាពងាយស្រួលធ្វើឲ្យប្រជាពលរដ្ឋធ្វើការស្រែបានច្រើនរដូវ។
លោកបញ្ជាក់ថា៖«ឆ្នាំ២០២៣នេះការផលិតបរិមាណស្រូវខេត្តព្រៃវែងគឺជាខេត្តដែលផលិតស្រូវបានច្រើនជាងគេ បើធៀបបណ្តារាជធានី ខេត្តទាំង២៥ខេត្ត ក្រុង ហើយជារៀងរាល់ឆ្នាំ មានបរិមាណផលស្រូវប្រមាណជាង១លាន៥សែនតោន ទៅ១លាន៦សែនតោន ដែលបាន លក់ចេញទៅបណ្តាប្រទេសជិតខាង»។ លោកថាចំពោះការលក់ផលិតស្រូវនេះបានចូលដល់ប្រជាពលរដ្ឋសម្រាប់ការដោះស្រាយក្នុងជីវភាពប្រចាំងថ្ងៃរបស់ពួកគាត់។

ក្រៅពីដំណាំស្រូវនៅក្នុងខេត្តព្រៃវែងក៏មានវិស័យដែ លមាន សក្តានុពលជាច្រើនទៀតដូចជាការចិញ្ចឹមសត្វដូចជា គោ ក្របី បក្សីជាដើម។
លោកបញ្ជាក់ថា៖«ជាក់ស្តែងនៅក្នុងខេត្តព្រៃវែង នៅចំពោះមុខនៅពេលមានជំងឺកូវីដ និងក្រោយជំងឺកូវីដ ខេត្តបានជួយគាំពារដល់ការចិញ្ចឹមសត្វ ពិសេសនោះសត្វដែល ប្រើរយៈ ពេលខ្លី(បក្សី)ក្នុងការទទួលផលដូចទា យកស៊ុត និងមាន់»។

បើតាមលោកប្រធានមន្ទីបានលើកឡើងថាកន្លងមកខេត្តព្រៃវែងមានសត្វដែលប្រជាពលរដ្ឋ ចិញ្ចឹមជាង២លាន៥សែនក្បាល តែដោយសារជំងឺកូវីដ១៩ ចំនួនសត្វទាមានការថយចុះ ដោយសារ មានផលពិបាកក្នុងការនាំចេញ ប៉ុន្តែនៅពេលរដ្ឋាភិបាលអនុញ្ញាតឲ្យបើកដំណើរប្រទេសឡើងវិញ។
ជាមួយគ្នានោះដែរលោកប្រធានមន្ទីកសិកម្មអះអាងថានៅពេលបច្ចុប្បខេត្តព្រៃវែងមានទាចំនួនប្រមាណ១លាន៥សែនក្បាលកំពុងតែចិញ្ចឹម ហើយអាចផលិតបានជាពងជាង៩០ម៉ឺនគ្រាប់ ជាងឬអាចនិ យាយលេខមូលគឺ១លានគ្រាប់ក្នុងមួយថ្ងៃៗ។ លោកថាពងទាបានផ្តល់ចំណូលជូនប្រជាពលរដ្ឋច្រើនគួរសមផងដែរ ដែលនៅចំពោះមុខ មួយគ្រាប់មានតម្លៃ ៤០០រៀល៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង