អាជ្ញាធរសូមឱ្យប្រជាពលរដ្ឋថែរក្សា និងមិនរំលោភបំពានចិញ្ចើមផ្លូវ សម្រាប់ការប្រើប្រាស់កម្មសិទ្ធិផ្ទាល់ខ្លួន
ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញចុងឆ្នា២០២២ និង២០២៣នេះបានរៀបចំជួសជុលផ្លូវរៀបការូឡា តាមចិញ្ចើមផ្លូវជាតិលេខ៦ឱ្យសោភ័ណភាពសណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយតាមចិញ្ចើមផ្លូវតាមបណ្តោយផ្លូវជាតិលេខ ៦ ក្នុងខណ្ឌជ្រោយចង្វារ។
ក្នុងពេលដំណើរការរៀបចំចិញ្ចើមផ្លូវខាងលើនេះអាជ្ញាររាជធានីសូមអរគុណបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវបានរួមសហការ និងធ្វើតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន មិនរំលោភបំពានចិញ្ចើមផ្លូវសម្រាប់ការប្រើប្រាស់កម្មសិទ្ធិផ្ទាល់ខ្លួន។ យើងចូលរួមគ្នាទាំងអស់គ្នា ដើម្បីរស់នៅក្នុងសហគមន៍មួយដែលមានបរិស្ថានស្អាត។
នៅរាជធានីភ្នំពេញក្នុងខណ្ឌជ្រោយចង្វារពិសេសតំបន់ជ្រោយចង្វារមានបរិស្ថានស្អាតសណ្តាប់ធ្នាប់សាធារណៈល្អ៕