ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ជិះម៉ូតូចេញផ្ទះម្តាយក្មេក មកដល់ផ្លូវជាត់លេខ៤ ឆ្លងផ្លូវត្រូវរថយន្តឡិចស៊ីសបុកបណ្តាលឲ្យស្លាប់

163

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ ក្នុងករណីគ្រោះថ្នាក់ចរាចរមួយ ដោយរថយន្តឡិចស៊ីសNX២០០Tមួយគ្រឿងបើកបុកម៉ូតូរបស់គាត់ ពេលកំពុងធ្វើដំណើរឆ្លងផ្លូវកាលពីម៉ោងជាង៩យប់ ថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចមុខវត្តតាភេម ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ឈឹម ចាន់រ៉ា អាយុ៣០ឆ្នាំ មុខរបរធ្វើការរោងចត្រ ស្នាក់នៅបន្ទប់ជួលជិតវត្តស្វាយផ្អែម ក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោសែនជ័យ មានស្រុកកំណើតនៅក្នុងភូមិដើមចាន់ ឃុំដើមចាន់ ស្រុកកោះអណ្តែត ខេត្តតាកែវមានប្រពន្ធកូនប្រុសមួយអាយុ៤ឆ្នាំ។

អ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា ៖មុនដំបូងគេឃើញបុរសម្នាក់ ជិៈម៉ូតូម៉ាកស្មាស់ រីវ៉ូ ស៊េរី២០០៩ ពណ៌ខ្មៅ ពាក់ស្លាក កណ្តាល1E.5545 បើកចេញពីវត្តតាភេមតាម បណ្តោយផ្លូវបេតុង ទឹសដៅពីជើងទៅត្បូង លុះមកដល់ផ្លូវជាតិលេខ៤ បើកឆ្លងផ្លូវមិនប្រយ័ត្នក៏ស្រាប់តែមានរថយន្តម៉ាកលុច្សស៊ីសNX200t ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AR.3871 បើកដោយបុរសម្នាក់យ៉ាងលឿនតាមបណ្តោយផ្លូវជាតិលេខ៤ទឹសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ ប្រហែលជាបើកវ៉ារថយន្តមួយគ្រឿងទៀត វាក់និងម៉ូតូកំពុងបើកឆ្លងផ្លូវក៏បុកផ្លោងខ្ទាតប្រហែល១៥ម៉ែត្រ បណ្តាលឲ្យបាក់ជើងឆ្វេង ត្រឹមកំភួនជើងចេញឆ្អឹងនិងបែកក្បាល ស្លាប់ក្នុងថ្លុកឈាម នៅកន្លែងកើតហេតុភ្លាមៗ និងម៉ូតូខ្ទាតប្រហែល២០ម៉ែត្រខូចខ្ទេចខ្ទីរ។
ចំណែកឯរថយន្តបង្កបានបើករត់ប្រហែល២០០ម៉ែត្រ ក៏ឈប់រថយន្តបានបើកទ្វារចុះរត់ឡើងរថយន្តមួយគ្រឿងទៀត បើករត់បាត់ស្រមោល។អ្នកភូមិបន្តថា៖ក្នុងគ្រោះថ្នាក់ចរាចរនោះ រថយន្តបង្កក៏រងការខូចខាត ផ្នែកខាងមុខស្ទើរតែទាំងស្រុង។
ជាមួយគ្នានោះប្រពន្ធជនរងគ្រោះបានឲ្យដឹងដែរថា៖ មុនមានគ្រោះថ្នាក់នេះកើតឡើងប្តីរបស់គាត់ បានជូនរូបគាត់ទៅផ្ទះម្តាយ ហើយល្ងាចឡើងរូបគេក៏ឲ្យប្តីត្រឡប់ទៅបន្ទប់ជួលវិញ ដើម្បីដេកចាំបន្ទប់ ស្រាប់តែកន្លះម៉ោងក្រោយមក ក៏មានសមត្ថកិច្ចទូស័ព្ទមក ប្រាប់ថាម្ចាស់ទូរស័ព្ឌបានជួបគ្រោះថ្នាក់ ស្លាប់បាត់ទៅហើយ។
អ្នកភូមិបន្តថា៖ ក្រោយកើតហេតុសមត្ថកិច្ចចុះ មកពិនិតកយនិងមកវាស់វែង ស្ទួចយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៏ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមផ្លូវច្បាប់។ ចំណែកសាកសព សមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិ យកទៅស្រុកកំណើត ៕

អត្ថបទដែលជាប់ទាក់ទង