ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក អុីវ លាង ៖ ជំរុញដល់ក្រុមការងារ ត្រូបន្ដ អនុវត្តផែនការអភិវឌ្ឍ និងសេវា សាធារណៈនៅមូលដ្ឋាន ជូនដល់ប្រជាពលរដ្ឋឲ្យបានល្អ ឃុំបឹងព្រះស្រុកបាភ្នំ ខេត្តព្រៃវែង

50

ព្រៃវែង៖ លោក អ៉ីវ លាង អនុប្រធានក្រុមការងារចុះជួយស្រុកបាភ្នំ និងជាប្រធានក្រុមការងារចុះជួយឃុំបឹងព្រះ នាព្រឹកថ្ងៃសៅរ៍ទី២៥ ខែមីនា ឆ្នាំ២០២៣ បានចូលរួម បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា ឆ្នាំ២០២៣របស់ក្រុមការងារចុះជួយឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។
លោក ណុប ចឹក មេឃុំបឹងព្រះ បានរាយការណ៍សង្ខេបពី សកម្មភាពរបស់ក្រុមការងារទាំងថ្នាក់កណ្តាលនិងមូលដ្ឋានដែលបានចុះតាមភូមិ ការឧបត្ថម្ភការងារសង្គមកិច្ច ការងារអភិវឌ្ឍន៍នៅមូលដ្ឋាន ករណីទំនាស់និងលទ្ធផលដោះស្រាយ ជម្រុញធ្វើអត្តសញ្ញាណប័ណ្ណ បញ្ហាប្រឈម និងទិសដៅការងារថ្មីត្រូវអនុវត្តបន្ត។
លោក អ៉ីវ លាង បានថ្លែងអរគុណដល់ក្រុមការងារគ្រប់ផ្នែកគ្រប់ថ្នាក់ដែលបានយកចិត្តទុកអនុវត្តការងារទៅតាមតួនាទីភារកិច្ច ជាពិសេសការងារបម្រើសេវាសាធារណៈជូនពលរដ្ឋ។ចំពោះការងារសង្គមកិច្ចក្រុមការងារជួយបានច្រើនហើយក្រុមការងារនៅតែបន្តជួយ ការងារសង្គមកិច្ចពិតជារឿងដ៏មានសារៈខាន់សំខាន់ បើនិយាយមួយបែប ជាអំពើល្អបានធ្វើល្អពិតជួយដល់ដៃអ្នកជួបការលំបាកពិតប្រាកដ ។
លោក បានស្នើអាជ្ញាធរពន្លឿនការធ្វើបណ្ណក្រក្រីឲ្យបានលឿននិងសូមវាយតម្លៃឲ្យបានតម្លាភាព តាមស្ថានភាពជាក់ស្តែង ដើម្បីឲ្យបានដល់អ្នកក្រពិត រាជរដ្ឋាភិបាលដឹកនាំដោយមិនមានការរើសអើងចំពោះបងប្អូនណាម្នាក់ដែលមាននិន្នាការផ្ទុយនោះទេ សំខាន់គឺជួយសម្រាលដល់ការលំបាកបងប្អូនអ្នកទីទាល់ពិត។
លោក បានកោតសរសើរ ដល់អជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងឃុំបឹងព្រះទាំងមូលនិងគូសបញ្ជាក់បន្ថែមចំពោះក្រុមការងារតាមភូមិទាំងអស់ដែលចុះសំណេះសំណាលតាមខ្នងផ្ទះមិនត្រឹមតែផ្សារភ្ជាប់ប្រាស្រ័យទាក់ទងគ្នាបង្កើនការសិទ្ធិស្នាលតែប៉ុណ្នឹងនោះទេ គោលបំណងសំខាន់គឺចង់ស្តាប់និងទទួលបានព័ត៌មានត្រឡប់ពីសុខទុក្ខ បញ្ហាលំបាកឬការថ្នាំងថ្នាក់ទុកក្នុងចិត្តរបស់ពួកគាត់ ដើម្បីយកជួយសម្រាលឬមកដោះស្រាយ មិនមែនចេះតែចុះៗនោះទេ។ឆ្លៀតឱកាសនោះដែរ សម្រាប់បញ្ហាគ្រឿងញៀន ឯកឧត្តមបានអំពាវនាវដល់បងប្អូនសូមចូលរួមសហការនិងរាយការណ៍ មិនអាចពឹងតែប៉ុស្តិ៍ទាំងស្រុងក្តាប់ព័ត៌មានទូទាំងឃុំបាននោះទេ។ ឥទ្ធិពលគ្រឿងញៀនវាមិនត្រឹមមានផលអាក្រក់ដល់បុគ្គលជាអ្នកញៀនប៉ុណ្ណោះទេថែមទាំងដល់គ្រួសារ អ្នកជុំវិញ ជាពិសេសសង្គមជាតិទៀត។
លោកបានណែនាំដល់ក្រុមការងារថ្នាក់មូលដ្ឋានដែលជាសេមាធិការអោយថ្នាក់ជាតិ បន្តពង្រឹង-ពង្រីកសមាជិកក្រុមការ ងារ មូលដ្ឋានរៀបចំអង្គការចាត់តាំង រចនាសម្ព័ន្ធ និងប្រើប្រាស់មន្ត្រីឲ្យស្របតាមជំនាញឬនិស្ស័យ ដើម្បីឲ្យការងារធ្វើទៅបានលឿន និងប្រសិទ្ធភាព ។
លោកមានជំនឿថា ការបោះឆ្នោតឆ្នាំ២០២៣ ក្រុមការងារត្រូវដណ្ដើមបានជ័យជំនះយ៉ាងត្រចះត្រចង់ជូនគណបក្សដែរខ្លួនពេញចិត្ត ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង