ផ្តល់ពានរង្វាន់អ្នកឈ្នះ យុទ្ធនាការប្រឆាំងនឹងការប្រើប្រាស់ ភាសាបង្កើតការស្អប់ខ្ពើមគ្នា ក្នុងបណ្តាញសង្គម
ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ និង លោក Kim Sung-Whan អតីតរដ្ឋមន្ត្រីការបរទេសកូរ៉េ បានចូលរួមកម្មវិធី ផ្តល់ពានរង្វាន់អ្នកឈ្នះ យុទ្ធនាការប្រឆាំងនឹងការប្រើប្រាស់ ភាសាបង្កើតការ ស្អប់ខ្ពើមគ្នាក្នុងបណ្តាញសង្គម និងប្រព័ន្ធនានាដែលប្រើអ៉ីនធើណែត។
នេះបើតាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់លោកឡុង ឌីម៉ង់ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ ។
ក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់លោក លោក ឡុង ឌីម៉ង់ បានលើកឡើងថា “ខ្ញុំជាមួយនឹងអតីត រដ្ឋមន្ត្រីការបរទេសកូរ៉េ លោកKim Sung-Whan (អាណត្តិប្រធានាធិបតី Lee Myung-Bak) បានចូលរួមកម្មវិធីផ្តល់ពានរង្វាន់ អ្នកឈ្នះយុទ្ធនាការប្រឆាំងនឹងការប្រើប្រាស់ ភាសាដែលបង្កើតការស្អប់ខ្ពើម គ្នាក្នុងបណ្តាញសង្គម និងប្រព័ន្ធនានាដែលប្រើអ៊ីនធើណេត”។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់ទៀតថា “កូរ៉េខ្លួនឯងដឹងច្បាស់ណាស់ពី ភាពគ្រោះថ្នាក់នៃសង្គ្រាមដែល អាចកើតឡើងភ្លាមដោយសារភាសា នេះឯង…ជាក់ស្តែងពីការដែលលោក ប្រធានាធិបតីដូណាល់ត្រាំបានហៅ លោកគីនជុងអ៊ុនថា ជា កូនក្មេងគ្រាប់បែក Little rocket man មកជាពាក្យ លង់ស្នែហ៏លោកគីមជុងអ៊ុន Falling in love ក្រោយពីបានជួបចរចារគ្នា និងក្រោយពីបានអានលិខឹតផ្អែម ពីគីមជុងអ៊ុន”៕