ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រឡប់មកពីស្រុកបាន២ថ្ងៃ ដេកស្លាប់ជាមួយនឹងស្នាមសត្វកណ្តុរសុីភ្នែក កំភួនជើង

69

 

ភ្នំពេញ ៖ សពបុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់លើគ្រែផ្ទះជាន់ទី២ ក្នុងសភាពមានស្នាមសត្វសុីភ្នែកម្ខាង និងកំភួនជើងម្ខាង ខណៈដែលទើបនឹង វិលមកពីស្រុកកំណើតបាន២ថ្ងៃ ។

   ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅលើដំបូលជាន់ទី២ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

  សាកសពមានឈ្មោះ ឆន ផាត ហៅស្នា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ បុគ្គលិកភោជនីដ្ឋាន សាច់អាំង១៦៨ ផ្លូវ២០០៤ ស្នាក់នៅជាន់ទៅទី២ ក្នុងភូមិ សង្កាត់កើតហេតុ មានស្រុកកំណើតភូមិអូរតានៅ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

   តាមការបំភ្លឺបុរសម្នាក់ ស្នាក់នៅ ជាន់លើជាមួយគ្នា បានឲ្យដឹងថា ជនរងគ្រោះ ទើបវិលមកពីស្រុកកំណើតបាន២ថ្ងៃ ដើម្បីចូលបម្រើ

ការងារវិញ តែនៅល្ងាចថ្ងៃទី១០ ខែតុលា ហាងមិនទាន់បើកធ្វើការ ជនរងគ្រោះ យប់ឡើងចូលដេកសម្រាកជាមធម្មតា លើគ្រែ ចំណែកគាត់ ដេកសម្រាកលើគ្រែផ្សេង ស្រាប់តែនៅព្រឹកថ្ងៃទី១១ ខែតុលានេះ ភ្ញាក់ពីដេក ស្រាប់

តែប្រទះឃើញ ជនរងគ្រោះ មានដាមឈាម មាត់ និងភ្នែក សង្ស័យ ដឹងថាស្លាប់ ហើយក៏មិនហ៊ានប៉ះពាល់ដែរ រត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្ថិតនៅក្បែរនោះស្រាប់ ឲ្យទៅពិនិត្យជាក់ស្តែង ។

    សាកសព បន្ទាប់ពីសមត្ថកិច្ច ពិនិត្យជាក់ស្តែង ឃើញថា សត្វចោះភ្នែកសុី អស់ភ្នែកខាងឆ្វេង និងកំភូនជើងឆ្វេង ។ក្រោយពីជំនាញធ្វើការពិនិត្យ កោសល្យវិច័យ ឃើញថា ជនរងគ្រោះស្លាប់ដោយជម្ងឺខ្យល់គ ស្លាប់ហើយ មានសត្វកណ្តុរ មកចោះសុីភ្នែក និងសាច់កំភួនជើង រួចប្រគល់ជួនសាច់ញតិ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕

អត្ថបទដែលជាប់ទាក់ទង