ក្នុងឱកាសបុណ្យភ្ជំបិណ្ឌនេះ ភ្ញៀវទេសចរមកកម្សាន្តខេត្តសៀមរាប មានជាង ២៥ម៉ឺននាក់
មន្ទីរព័ត៌មានខេត្តសៀមរាប បានផ្សាយថា លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានភ្ញៀវទេសចរសរុបមានចំនួន ២៥២.៤២២នាក់ បានមកកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប ដែលចំនួននេះមានការកើនឡើងជិត ៥០ភាគរយ បើធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំ២០១៧ ដែលមានចំនួន ១៧១.៦៤៧ នាក់ ។
លោក ង៉ូវ សេងកាក់ បានបញ្ជាក់ទៀតថា ក្នុងចំណោមទេសចរជាង ២៥ម៉ឺននាក់នេះ មានភ្ញៀវទេសចរអន្ដរជាតិជាង ២ម៉ឺននាក់ កើនឡើងជាង ៣ភាគរយធៀបនឹងឆ្នាំ ២០១៧ និងទេសចរជាតិ សរុប ២៣ម៉ឺននាក់ កើនឡើងជាង ៥៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧៕