ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនមន្ត្រីនគរបាលចរាចរណ៍៣នាក់ ដែលទារលុយ ពីជនជាតិចិន បើករថយន្តល្មើសច្បាប់ចរាចរណ៍

116


ព្រះសីហនុ៖  លោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ បានអោយដឹងនៅល្ងាចថ្ងៃទី១១តុលានេះថា​ ៖​ មន្ត្រី​នគរបាល​ចរាចរណ៍​ ៣​ នាក់​ នៅស្នងការដ្ឋាន​នគរបាលខេត្តព្រះសីហនុ​ ដែលពាក់ព័ន្ធនឹងការជំរឹតយកលុយពីជនជាតិចិនបើកបរល្មើសច្បាប់​ ត្រូវបានហៅមកសាកសួរ​ ក្នុងនោះ​ មានម្នាក់ដែលចេះចិន ត្រូវប្រឈមមុខនឹងការអនុវត្តន៍វិន័យ​នគរបាលជាតិ​លេខ​ ០០៦​ ចំណែក​ ពីរ​នាក់​ទៀត​ គ្រាន់​តែ​ធ្វើ​ការ​អប់រំ​តែប៉ុណ្ណោះ​ ។

លោកឧត្តមសេនីយ៍បន្តថា  កំពុងពិនិត្យមើល ទៅលើវិន័យរបស់កងកម្លាំង ០០៦ ថាតើពួកគេប្រព្រឹត្តល្មើសវិន័យទំហំប៉ុណ្ណា ទទួលពិន័យប៉ុណ្ណា នឹងអនុវត្តន៍វិធានការណ៍យ៉ាងម៉ឺងម៉ាត់បំផុត ទៅតាមវិន័យរបស់កងកម្លាំង ០០៦ ហើយស្អែកនេះ នឹងបញ្ចប់នីតីវិធី អំពីក្រុមប្រឹក្សាវិន័យរបស់ស្នងការនគរបាលខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍បញ្ជាក់ថា ការដាក់ពិន័យនឹងធ្វើយ៉ាងម៉ឺងម៉ាត់នឹងត្រូវបំផុត ព្រោះតែនគរបាលទាំង៣នាក់ បានធ្វើឲ្យខូចនូវកិត្តិយស របស់កងកម្លាំងនគរបាលជាតិទាំងមូល។

មន្ដ្រីនគរបាលដែលទារលុយពីជនជាតិចិន នៅខេត្តព្រះសីហនុនោះ ឈ្មោះ សំ ពិសិដ្ឋ ឋានន្តរសក្ដិ ថ្នាក់អនុសេនីយ៍ត្រី ឋានៈមន្ត្រីនៅផ្នែកអន្តរាគមន៍ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ ប៉ុន្មានថ្ងៃនេះ មានការបង្ហោះ ផ្សព្វផ្សាយ ចែកចាយវីដេអូបន្ដគ្នា អំពីនគរបាលចរាចរណ៍ផ្លូវគោកម្នាក់ បានឃាត់រថយន្តមួយគ្រឿង បើកបរដោយជនជាតិចិន ទារលុយចំនួន១០០ដុល្លារ ក្រោយមកតថ្លៃសល់៥០ដុល្លារ ជាថ្នូរនឹងការមិនអនុវត្តច្បាប់ចរាចរណ៍៕

អត្ថបទដែលជាប់ទាក់ទង