ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជម្លោះដណ្តើមម៉ូយតាក់ស៊ី នៅកំពង់ឆ្នាំង ដាក់មួយដំបងដែក រយះក្បាលពីរនាក់ ហើយជនបង្កពីរនាក់ទៀតចាប់ខ្លួន

150


ខេត្តកំពង់ឆ្នាំង៖ នគរបាលមូលដ្ឋានសង្កាត់កំពង់ឆ្នាំង បានរាយការណ៍ពី មានករណីហឹង្សា ដោយចេតនា ដែលបង្កឡើងដោយ អ្នករត់តាក់ស៊ីពីរនាក់ ដំបងដែកវាយភាគីម្ខាងទៀត បែកក្បាលហូរឈាមពីរនាក់ ក្នុងជម្លោះដណ្តើមម៉ូយ គ្នាថ្ងៃទី១១ ខែតុលា​ ឆ្នាំ ២០១៨ វេលាម៉ោង ៩:១០នាទី នៅចំណុច ភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

នគរបាលដដែល បានបន្តថា អ្នករត់តាក់ស៊ីពីរនាក់ដែលចាប់ខ្លួន មានឈ្មោះ៖ ១-ឈ្មោះ សក ល័ក្ស ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិជ្រៃប្រឡាយ ឃុំត្រដោកជ្រុំ ស្រុកពញាក្រែង ខេត្តត្បូងឃ្មុំ ។ ២-ឈ្មោះ នួន លាភ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិត្រពាំងជ្រៃ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែង ខេត្តត្បូងឃ្មុំ។ ពួកគេទាំងពីរនាក់នេះ បានយកដំបងដែកប្រវែង០,៧0ម៉ែត្រ វាយទៅលើភាគីម្ខាងទៀតបណ្តាលឲ្យរបួសស្រាល២នាក់ មានឈ្មោះដូចខាងក្រោម៖១-ឈ្មោះ អ៊ិន ស៊ីណេ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូរណ៍ ។ ២-ឈ្មោះ កាក់ វាសនា ភេទប្រុស អាយុ៤៧ឆ្នាំមានទីលំនៅភូមិសំរោង ឃុំរាជ ស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានទៅដល់កន្លែងកើតហេតុភ្លាមៗ និងឈានទៅ
ឃាត់ជនបង្ករខាងលើ បានចំនួន ២នាក់ និង ដកហូតវត្ថុតាងដែកមួយកំណាត់ ប្រវែង០,៧០ម៉ែត្រ ទំហំ២៧លី ។ ជនរងគ្រោះត្រូវ បានដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត ។ ចំណែកឯជនសង្ស័យទំាងពីរ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង