ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌព្រែកព្នៅ បន្តដឹកទឹកស្អាតទាំងយប់ យកទៅចែកជូនប្រជាពលរដ្ឋ ប្រើប្រាស់នៅក្នុងបុរីឈូកវ៉ា1 សង្កាត់គោករកា

78

ភ្នំពេញ៖ដោយមានការគិតគូជាប្រចាំពីសំណាក់លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញនៅយប់ថ្ងៃអាទិត្យទី2ខែមេសាឆ្នាំ2023នេះខណៈពេលបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីឈូកវ៉ា1មូលដ្ឋានសង្កាត់គោករកា . ខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញជាច្រើនក្រុមគ្រួសារដែលកំពុងប្រឈមការខ្វះខាតទឹកប្រើប្រាស់នោះលោកអភិបាលខណ្ឌនិងមន្រ្តីក្រោមឱវាទបានដឹកទឹកស្អាតតាមរថយន្តទាំងយប់យកទៅចែកជូនដល់ពួកគាត់បានប្រើប្រាស់ផងដែរ។
ខណៈពេលរថយន្តដឹកទឹកស្អាតរបស់គណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញបើកទៅដល់គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់នោះពួកគាត់បាននាំគ្នាញាប់ដៃញាប់ជើងយកធុងទឹកតូច ធំ . ចានដែក .ពីដុងទឹកឬកានទឹកមកយកទឹកពីរថយន្តគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅទុកប្រើប្រាស់តាមក្រុមគ្រួសារពួកគាត់និមួយៗផងដែរ។ហើយបងប្អូនសូមថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅដល់លោកអភិបាលខណ្ឌព្រែកព្នៅ ធឹម សំអាន ដោយបានដឹកទឹកស្អាតទាំងយប់យកមកចែកជូនដល់ពួកគាត់បានប្រើប្រាស់ខណៈពេលខ្វះទឹក ។
ជារឿយៗលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញបានលើកឡើងថារាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋគឺជាក្ដីកង្វល់របស់អាជ្ញាធរមូលដ្ឋានខណ្ឌព្រែកព្នៅត្រូវតែគិតគូដោះស្រាយជូនដល់ពួកគាត់អោយខាងតែបានពោលគឺខ្វះទឹកប្រើប្រាស់ដឹកទឹកមកចែកជូនដល់ផ្ទះពួកគាត់បានប្រើប្រាស់ភ្លាមតួយ៉ាងដូចនៅយប់ថ្ងៃអាទិត្យនេះជាដើម៕

អត្ថបទដែលជាប់ទាក់ទង