ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការរាជធានីភ្នំពេញ ដាក់ផែនការ ដល់កងកម្លាំងនគរបាលដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើស និងការផ្ដល់សេវាជូនប្រជាពលរដ្ឋ

156

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ​ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កងកម្លាំងនគរបាល បង្កើនការយកចិត្តទុកដាក់ ក្នុងការងារទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើស ក៏ដូចជាការផ្ដល់សេវាជូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ បានចុះជួបសំណេះសំណាល ជាមួយកងកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ។

លោកបានបញ្ជាក់ថា ​​បទល្មើសក្នុងខែចុងក្រោយនេះ មានការថយចុះ​ ព្រមទាំងបានបង្ក្រាបបានជាហូហែរ ដោយមិនបណ្ដែតបណ្ដោយឡើយ។ ​លោកឧត្តមសេនីយ៍ឯក ស ថេត បានដាក់ផែនការសំខាន់ៗ ដល់កងកម្លាំង​នគរបាលឲ្យអនុវត្ត រួមមាន ទី១៖ បញ្ហាគ្រឿងញៀន ត្រូវធ្វើការ​ផ្សព្វផ្សាយ អប់រំព្យាបាល និងការបង្ក្រាប​ដោយអនុវត្តច្បាប់ ទី២៖​ បញ្ហាគាស់ផ្ទះ ឆក់ ប្លន់ ត្រូវ​បង្ការបទល្មើសដោយត្រួតពិនិត្យ កំណត់មុខសញ្ញា ចុះដល់កន្លែងទាន់ហេតុការណ៍ ផ្តល់ភាពកក់ក្តៅដល់ជនរងគ្រោះ ពិសេសបញ្ហាសតិអារម្មណ៍ និងទី៣៖ផ្តល់សេវាសាធារណៈជូនពលរដ្ឋ ឲ្យបានឆាប់រហ័ស ដោយត្រូវផ្ដល់អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ ។ លោកស្នើឲ្យមានចំណាត់ការភ្លាមៗលើការទទួលបណ្តឹង តាមទូរស័ព្ទ តាមពាក្យបណ្តឹង ហើយត្រូវរាយការណ៍ជូនថ្នាក់លើ អំពីសភាពការណ៍ប្រចាំថ្ងៃ ក្នុងមូលដ្ឋាន និងត្រៀមកម្លាំងអន្តរាគមន៍ជាប្រចាំ ហើយការអនុវត្តការងាររបស់កងកម្លាំងត្រូវធ្វើឡើងជាប្រចាំ ឲ្យដូចខ្យល់បក់ ហើយត្រូវបំពេញបេសកម្មបម្រើប្រជាពលរដ្ឋដោយ រាបសារ ទន់ភ្លន់ និងម៉ឺងម៉ាត់៕

អត្ថបទដែលជាប់ទាក់ទង