ក្រុមហ៊ុនអាកាសចរសាំងហ្គាពួរបើកផ្លូវហោះហើរឆ្ងាយបំផុត!
ក្រុមហ៊ុនអាកាសចរណ៍សាំងហ្គាពួរ បានចាប់ផ្តើមបើកជើងហោះហើរដ៏ឆ្ងាយ បំផុតក្នុងលោកដោយហោះចេញ ពីសាំងហ្គាពួរឆ្ពោះទៅកាន់ទីក្រុងញូវយ៉កក្នុង ចំងាយផ្លូវ១៦.៧០០គម ប្រើថេរៈវេលាហោះហើរជិត ១៩ម៉ោង(១៨ម៉ោង៤៥នាទី)។
ក្នុងជើងហោះហើរដំបូងនេះ មានអ្នកដំណើរ១៥០នាក់និងនាវិក១៧នាក់បាន ចេញដំណើរកាលពីយប់ថ្ងៃព្រហស្បត្តិ៍វេលាម៉ោង២៣៖៤៥។គេប្រើយន្តហោះ Airbus A350-900ULRដោយមានអ្នក បើកពីរនាក់ចាំបើកដូរវេនគ្នា។យន្តហោះមានកៅអីថ្នាក់Businessចំនួន៦៧និងកៅអីថ្នាក់premium ៩៤ តែអត់មានកៅអីធម្មតាថ្នាក់economyទេ។
រូបកៅអីថ្នាក់busineesថតពេលរៀបហោះ។