ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គឹម សុខ និង កូនស្រី បានសិទ្ធិជ្រកកោននយោបាយ នៅប្រទេសហ្វាំងឡង់

119


ភ្នំពេញ៖ អង្គការ COMFREL បានផ្សាយកាលពីថ្ងៃទី១១ខែតុលាថា លោក គឹម សុខ និង កូនស្រី បានសិទ្ធិជ្រកកោននយោបាយ នៅប្រទេសហ្វាំងឡង់ ក្រោយពីចាកចេញពីប្រទេសថៃ។ លោក គឹម សុខ អ្នកវិភាគសង្គម បន្ទាប់ពីចេញពីពន្ធនាគារមួយរយៈខ្លី បាននិយាយវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា ហើយត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជាថ្មីម្តងទៀត ហើយលោកគឹម សុខ និងកូនស្រី បានរត់គេច​និរទ្ទេស​ខ្លួន ពីការតាមចាប់ ចាកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេស​ថៃ កាលពីថ្ងៃទី៣០ ខែសីហា កន្លងទៅនេះ។

បើតាមផេកហ្វេសប៊ុក ឈ្មោះ Oun Vansak កាលពីថ្ងៃទី១១ ខែតុលា បានបញ្ជាក់ថា “បងគឹម សុខ នឹង កូនស្រី បានទៅជ្រកកានប្រទេសទី ៣ ប្រទេស Finland។ សូមជូនបង នឹង កូន ជួបតែសំណាងល្អ នឹង សុវត្ថិភាព នឹកប្អូនស្រី ឡូរ៉ា ណាស់ធ្លាប់ស្នាក់នៅមួយគ្នា”។

ចំណែកលោក Um Sam An អ៊ុំ សំអាន អតីតតំណាងរាស្រ្តគណប​ក្សប្រឆាំង បានសរសេរលើផេករប​ស់ខ្លួនថា “នៅថ្ងៃ​ទី​ ១១​ ខែ​ តុលា​ ឆ្នាំ​ ២០១៨​នេះ​ លោក​ គឹម​ សុខ​ អ្នក​វិភាគ​នយោបាយ​ និង​កូន​ស្រី​ បាន​ចេញ​ដំណើរទៅកាន់​ប្រទេស​ទីបី​ហើយ ប្រកបដោយ​សុវត្ថិភាព​ បន្ទាប់ពីលោកទទួលបានសិទ្ធិជ្រកកោននយោបាយនៅប្រទេសហ្វាំងឡង់ក្នុងសហភាពអឺរ៉ុប។ សូមអបអរសាទរ! តុលាការក្រុងភ្នំពេញបានចេញដីការចាប់ខ្លួនលោក គឹម សុខ នាពេលថ្មីៗនេះ បន្ទាប់ពីលោកបានចេញពីពន្ធនាគារ”។

លោក គឹម សុខ ជាមួយ​កូន​ស្រី​របស់លោក ចេញពីប្រទេសកម្ពុជា ទៅ​កាន់​ប្រទេស​​ថៃ កាល​ពី​ថ្ងៃ​ទី៣០ ខែ​សីហា​កន្លង​ទៅ​នេះ ដោយសារតែចេញពីពន្ធនាគារហើយមិនមានលុយសងទៅដើមបណ្តឹង គឺសម្តេចតេជោ ហើយ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈ​ នឹង​​ប្ដឹង​​លោកគឹម សុខ ​ដាក់​​ពន្ធនាគារ​វិញ ប្រសិនបើ​មិន​​សង​​ប្រាក់​​សំណង​ ៨០០លាន​​រៀល​ ​ស្មើនឹង​ប្រមាណ ២០​ម៉ឺន​ដុល្លារ​។

លោក គឹម សុខ ត្រូវ​បាន​តុលាការ​ដោះលែង ​​ឲ្យ​មាន​សេរីភាព​កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា ក្រោយ​ជាប់​ពន្ធនាគារ ១៨​ខែ គ្រប់តាមកាលកំណត់ ពីបទ​ចោទ​សម្តេចតេជោ​ថាជា​អ្នក ​នៅ​ពីក្រោយ​នៃ​ឃាតកម្ម​បាញ់សម្លាប់​បណ្ឌិត កែម ឡី៕


អត្ថបទដែលជាប់ទាក់ទង