ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកំពង់ចាម​ស្នើអោយមន្ត្រីជំនាញពាក់ពន្ធ័រួមសហការគ្នារកដំណោះស្រាយធ្វើយ៉ាងស្តារនិងកសាងឡើងវិញក្រោយរដូវទឹកជំនន់ស្រកទៅវិញ

219

 

ខេត្តកំពង់ចាម៖ អភិបាលខេត្តកំពង់ចាម​ លោកគួច ចំរើន បានស្នើអោយមន្ត្រីជំនាញពាក់ពន្ធ័រួមសហការគ្នារកដំណោះស្រាយធ្វើយ៉ាងស្តារនិងកសាងឡើងវិញក្រោយរដូវទឹកជំនន់ស្រកទៅវិញនេះ។

  ការស្នើបែបនេះរបស់លោកអភិបាលខេត្ត បានធ្វើឡើងកាលពីព្រឹក​ ថ្ងៃទី១២​ ខែតុលា​ ឆ្នាំ២០១៨​ ខណៈដែលលោក​ បានដឹកនាំមន្ត្រីជំនាញពាក់ពន្ធ័ចុះពិនិត្យមើល​ និងសិក្សាជួសជុលឡើងវិញ​ តាមច្រាំងទន្លេស្ពានគល់កោះប៉ែន​ដែលរងគ្រោះដោយបាក់ច្រាំងទន្លេបង្កខូចខាតផ្ទះមួយខ្នងត្រូវស្រុតចុះ​ ដែលសាងសង់ខុសបច្ចេកទេសភូមិន្ទបាល​ ហើយបន្តចុះពិនិត្យមើលច្រាំងទន្លេត្រង់ចំណុចកំពង់រងចាំដែលស្រុតនិងប្រេះជើងច្រាំង។ 

   ក្នុងនោះដែរ​លោក​ គួច​ ចំរើន​ បានលើកឡើងថា​ មុននឹងចាប់ផ្តើមកសាងអ្វីមួយដែលរងហានិភ័យខ្ពស់ត្រូវសិក្សាឲ្យល្អិតល្អន់ជាមុនសិនដើម្បីបញ្ជៀសគ្រោះថ្នាក់និងខាតបង់ប្រាក់កក់ជាដើម។ 

   ក្នុងឱកាសនោះលោក​អភិបាលខេត្តបានស្នើដល់មន្ត្រីជំនាញពាក់ពន្ធ័ទាំងអស់ចូលរួមសហការគ្នារកដំណោះស្រាយរកមធ្យោបាយធ្វើយ៉ាងស្តារនិងកសាងឡើងវិញដោយកុំឲ្យមានផលប៉ះពាល់បន្ទាប់ពីរដូវទឹកជំនន់ហើយស្រកទៅវិញ៕

អត្ថបទដែលជាប់ទាក់ទង